អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនត្រូវចោទម្នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ​ ៖​ ជនត្រូវចោទម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ តាមដីការបង្គាប់ឱ្យនាំខ្លួនលេខ៤០​ “ឆ”ព្រទI ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។

ការចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ​២០២៣​ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត​ ដោយបានអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនលេខ៤០​ “ឆ”ព្រទI ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ លើជនត្រូវចោទឈ្មោះ ជាង សៀងហៃ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ​ នៅរសៀលថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ​២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី​ ។

យោងតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់​លោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ​ ខាងលើ  ចៅក្រមបានយល់ឃើញថា​ ៖​ ១.បទល្មើសដែលត្រូវចោទប្រកាន់ជាបទមជ្ឈិម ឬឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ។​ ២.ដើម្បីធានាដល់ការរត់គេចខ្លួនលើជនត្រូវចោទរូបនេះ គប្បីសម្រេចនាំខ្លួនឈ្មោះ ជាង សៀងហ ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសាកសួរតាមនីតិវិធី ។

ហេតុដូច្នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត សម្រេច​ បង្គាប់ឱ្យនាំខ្លួនឈ្មោះ ជាង សៀងហៃ ភេទប្រុស មកសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមនីតិវិធី​ ៕

CATEGORIES
Share This