ឯកឧត្តម​ បោន​ ប៊ិន​ នាំយកកង់៥០គ្រឿង ផ្តល់ជូនសិស្សានុសិស្ស​ មានជីវភាពខ្វះខាត នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ បាននាំយកកង់​ ចំនួន៥០គ្រឿង ជាអំណោយរបស់លោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យឧបត្ថម្ភដល់សិស្សានុសិស្សមានជីវភាពខ្វះខាតជួបការលំបាក ចំនួន៥០នាក់ ក្នុង​ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ។

ពិធីសំណេះសំណាល និងប្រគល់កង់ជូនសិស្សានុសិស្សនេះ ធ្វើឡើងនៅថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៣​ នៅទីសា្នក់ការគណបក្សស្រុកភ្នំស្រុក ដោយមានការអញ្ជេីញចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ លោកប្រធាន-អនុប្រធានចុះមូលដា្ឋនឃុំទាំង០៦ ក្នុងស្រុកភ្នំស្រុក យុវជនស្រុក-ឃុំ និងភូមិទាំង៥៩ សរុប១៨០នាក់​ ។

ឯកឧត្តម​ បោ​ន​ ប៊ិន​ បានមានប្រសាសន៍ផ្តាំផ្ញេី ការសាកសួរសុខទុក្ខពីសំណាក​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជាខេត្ត​ ជូនចំពោះសមាជិក-សមាជិការ​ ដោយក្តីនឹករលឹក ។

ឯកឧត្ដម​លើកឡើងថា​ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ​ ដោយមានការជឿកជាក់លេីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ បានធ្វេីឱ្យប្រទេសកម្ពុជា​ មានការអភិវឌ្ឍលើគ្រប់វិស័យ។ ទាំងអស់នេះក៏ដោយសារតែប្រជាជនកម្ពុជា​ ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធាគណបក្សប្រជាជនកម្ពុជា​ បានដឹកនាំប្រទេសតាំងពីចំណុចសូន្យ​ រហូតដល់មានការអភិវឌ្ឍន៍​ និងមានអ្វីៗដូចសព្វថ្ងៃនេះ ។

ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា​ បានរក្សាខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំសម្រេចរាល់ភារកិច្ចដែលគណបក្សប្រជាជនបានដាក់ចេញ និងកំពុងបន្តជម្រុញសកម្មភាពឥតថមថយ ទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំដោះស្រាយបញ្ហាជីវភាពជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរ ។

ក្រោយបញ្ចប់ការពិធីសំណេះសំណាល ឯកឧត្តម​ បោន​ ប៊ិន​ ក៏បាននាំយកអំណោយផ្តល់ជូនសមាជិក-សមាជិកា ចំនួន១១២នាក់ ក្នុងម្នាក់ៗ ទទួលបាន ៖ មីចំនួន០១កេស,​ សារ៉ុងចំនួន០១, អាវយឺតគណបក្សចំនួន០១​ ។ លោកគ្រូ-អ្នកគ្រូ ចំនួន២០នាក់​ ក្នុងម្នាក់ទទួលបាន ៖ មី០១កេស, សារ៉ុង០១,​ អាវយឺតគណបក្ស០១,​ និងបាល់ទះ១០គ្រាប់,​ បាល់ទាត់ ១០ គ្រាប់ សម្រាប់ចាត់ចែង​តាមសាលា​, ។ សិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន៥០នាក់ ក្នុងម្នាក់ទទួលបានកង់ចំនួន០១គ្រឿង,​ កាបូបស្ពាយចំនួន០១ , សៀវភៅ១០ក្បាល , ប៊ិច២០ដើម,​ ខោអាវកីឡា០១កំប្លេ,​ និងសម្ភារ:សិក្សាមួយចំនួនទៀត ក្នុងនោះដែរការិយាល័យអប់រំស្រុកទទួលបានម៉ាស៊ីនព្រីនចំនួន០២គ្រឿងផងដែរ ៕

CATEGORIES
Share This