ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ខូចខាតផ្ទះទាំងស្រុង ៧គ្រួសារ ទទួលអំណោយពីលោក អភិបាលស្រុកតាលោសែនជ័យ

ពោធិ៍សាត់ ៖ ពលរដ្ឋ ៧គ្រួសារ ក្នុងចំណោមពលរដ្ឋ ១៦៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ និងត្រូវបានខូចខាតផ្ទះទាំងស្រុង បានទទួលអំណោយពីលោកអភិបាលស្រុកតាលោសែនជ័យ ។

ការនាំអំណោយនេះប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយលោក សំ ណារិទ្ធ អភិបាលស្រុកតាលោសែនជ័យ និងលោក អ៑ុល ហៃ អធិការស្រុកតាលោសែនជ័យ ដោយបាននាំយកអង្ករ និងមី ផ្ដល់ជូនអតីតយុទ្ធជន ដែលបានខូចខាតទាំងស្រុងចំនួន០៧ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូ មីមួយកេះ ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៨ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង០៥ នាទី មានករណីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បានបក់បោកទៅលើស្រុកលោសែនជ័យ បណ្តាយឲ្យ ដួលរលំផ្ទះប្រជាពលរដ្ឋ និងខូចខាតផលដំណាំប្រជាពលរដ្ឋអស់មួយចំនួន ក្នុងនោះមានភូមិប្រហាល ឃុំតាលោ បានដួលរលំ២៤ខ្នងផ្ទះ និងភូមិសំសាន្ត ឃុំតាលោ ចំនួន១៤៣ខ្នងផ្ទះ ក្នុងនោះមានផ្ទះអតីតយុទ្ធជនសង្គមកិច្ច ចំនួន៣០ខ្នងផ្ទះ សរុបទាំងពីរភូមិ ចំនួន១៦៧ខ្នងផ្ទះ ៕

CATEGORIES
Share This