ភ្លៀង ផ្គរ រន្ទះ លាយឡំខ្យល់កន្ត្រាក់ ធ្វើអោយដំបូលស្ពានមុខព្រះរាជដំណាក់ និងផ្ទាំងប៉ាណូពាណិជ្ជកម្មធំ បាក់ធ្លាក់រាបដល់ នៃខេត្តសៀមរាប

សៀមរាប ៖ ភ្លៀង ផ្គរ រន្ទះ លាយឡំខ្យល់កន្រ្ទាក់ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានបោកបក់ចំកណ្តាលក្រុងសៀមរាប បណ្តាលអោយប៉ើងនិងដួលដំបូលស្ពាន នៅខាងកើតមុខព្រះរាជដំណាក់ និងបានធ្វើអោយផ្ទាំងប៉ាណូពាណិជ្ជកម្ម មួយយ៉ាងធំ បាក់ធ្លាក់ដល់ដី សង្កត់លើរថយន្យបណ្តាលអោយមានអ្នករងរបួស និងបានប៉ើងរោង និងប៉ាណូតូចៗ ជាច្រើន ទៀតផងដែល ។

ដំបូលស្ពាន មុខព្រះរាជដំណាក់ ដែលត្រូវខ្យល់បក់បោករាបដល់ដី គឺជា ដំបូល ដែលបានតែងលម្អ ទៅដោយផ្កាភ្ញីភ្លើងចំរុះពណ៌ រងចាំទទួលទេវតាឆ្នាំថ្មី មានទីតាំងស្ថិតនៅខាងកើតព្រះរាជដំណាក់ ក្នុងភូមិមណ្ឌលមួយសង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ដោយឡែកផ្ទាំងប៉ាណូពាណិជ្ជកម្មមួយយ៉ាងធំ ដែលត្រូវបានបាក់សង្កត់រថយន្តមាន ទីតាំងស្ថិតនៅត្រង់ចំណុចភ្លើងស្តុបសម្ដេចពិជ័យសេនា ទៀ បាញ់ (ស្តុកស្មាយលីង) ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ជុំវិញបាតុភូត ដែលបង្កអោយមានហេតុការខាងលើអាជ្ញាធរសមត្ថកិច្ច នៅពុំទាន់បង្ហាញពីទំហំនៃការខូចខាត និងការរងគ្រោះដល់មនុស្សនៅឡើយទេ ៕

CATEGORIES
Share This