រមណីយដ្ឋាន​ភ្នំ​សំពៅ​ ទាក់ទាញ​ភ្ភ្ញៀវទេសចរណ៍ រាប់រយនាក់ក្នុងមួយថ្ងៃ មកអង្គុយ​រង់​ចាំ​មើល​ ហ្វូង​សត្វ​ប្រចៀវ

បាត់ដំបង ៖ ខេត្ត​បាត់ដំបង​ មាន​រមណីយដ្ឋាន​ និង​កន្លែង​ទេសចរណ៍​ប្រមាណ​ ១១១ កន្លែង​ ដែល​អាច​ជា​គោល​ដៅ​ទេសចរណ៍​ សំខាន់ៗ​ សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិដើរកំសាន្ត ហើយក្នុង​នោះ​ រមណីយដ្ឋានភ្នំ​សំពៅ​ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ដែលមានទីតាំងនៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ៥៧ ​ស្ថិតក្នុងភូមិ​ភ្នំសំពៅ​ ​ស្រុក​បាណន់​ ដែលភ្នំមួយនេះ មិន​ត្រឹម​ជា​រមណីយដ្ឋាន​ធម្មជាតិ​ ដ៏​មាន​ប្រជាប្រិយភាព​នោះទេ វាថែមទាំងមានហ្វូង​សត្វ​ប្រចៀវរាប់​លានក្បាល ហោះ​ចេញ​ពី​ល្អាង​ ដែល​អ្នក​ស្រុក​តែង​ហៅ​ថា (​កងទ័ពប្រចៀវ ដ៏​ក្លា​ហាន) និងបានទាក់ទាញ​ភ្ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ មកអង្គុយ​រងចាំ​មើល​ ។

ក្រៅពីរមណីយដ្ឋាន​ធម្មជាតិ​ ដ៏​មាន​ប្រជាប្រិយភាព​មួយនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏បានចាប់អារម្មណ៍ ទៅទស្សនានៅតាមគោលដៅទេសចរណ៍សំខាន់ៗ ជាច្រើនទៀតដូចជា , រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានប្រាសាទឯកភ្នំ, រមណីយដ្ឋានស្ទឹងថ្មដាចម្ការធុរេន, រមណីយដ្ឋានទឹកធ្លាក់៥៣ភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, រមណីយដ្ឋានចម្ការធុរេនអូរតង, រមណីយដ្ឋានវាលចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, រមណីយដ្ឋានស្ទឹងក្រញូង, វត្តអារាម និងអគារសាលាខេត្តចាស់ ។ល។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ របស់លោក ហម អារុណ ប្រធានការិយាល័យ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ស្ថិតិទេសចរណ៍ស្នាក់នៅក្នុងខេត្តបាត់ដំបង ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ រួមមាន ៖ ឆ្នាំ២០១៨ ចំនួនទេសចរសរុប (១៤៦,៧១៧ ក្នុងនោះទេសចរក្នុងស្រុក ចំនួន ១១៩,១៦៩ ទេសចរបរទេស ចំនួន ២៧,៥៤៨), ឆ្នាំ២០១៩ ចំនួនទេសចរសរុបមាន (១៤៦,៤៣៨ ក្នុងនោះទេសចរក្នុងស្រុក ចំនួន១១៩,១៣២ ទេសចរបរទេស ចំនួន២៧,៣០៦), ឆ្នាំ២០២០ ចំនួនទេសចរសរុបមាន (១៦៤,៥៣៣ ក្នុងនោះទេសចរក្នុងស្រុក ចំនួន ១៣៩,៤១០ ទេសចរបរទេស ចំនួន២៥,១២៣), ឆ្នាំ២០២១ ចំនួនទេសចរសរុបមាន (៧៦,៩៨៩ ក្នុងនោះទេសចរក្នុងស្រុក ចំនួន ៧៥,០៩៣ ទេសចរបរទេស ចំនួន ១,៨៨៦), ឆ្នាំ២០២២ ចំនួនទេសចរសរុបមាន (១១២,០១៤ ក្នុងនោះទេសចរក្នុងស្រុក ចំនួន ១០៩,០៨៧ ទេសចរបរទេស ចំនួន ២,៩២៧), ឆ្នាំ២០២៣ ចំនួនទេសចរសរុបមាន (១១៦,១៥៥ ក្នុងនោះទេសចរក្នុងស្រុក ចំនួន ១០៧,៣៧៣ ទេសចរបរទេស ចំនួន ៨,៧៨២) ៕

ដោយ ៖ សាលី

CATEGORIES
Share This