ស្លាប់និងរបួស០២នាក់ នៅក្នុងហេតុការណ៍ ម៉ូតូពីរគ្រឿងបុកគ្នា នៅស្រុកថ្មគោល

បាត់ដំបង ៖ យ៉ាងហោចណាស់មានយុវជនម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង កាលពីថ្ងៃទី២៧ ខែមីនា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1T-0043 បើកបរដោយយុវជនម្នាក់ឈ្មោះ ហួយ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរីចាស់ ពាក់ផ្លាកលេខអក្សរ (ក.6600 ប.ប) បើកបរដោយបុរសម្នាក់ ឆ្លងកាត់ផ្លូវក៏បានបុកគ្នាពេញទំហឹង បណ្តាលអោយយុវជនឈ្មោះ ហួយ បោកក្បាលស្លាប់ភ្លាមៗ ចំណែកភាគីម្ខាងទៀត រងរបួសធ្ងន់ ដោយឡែកមធ្យោបាយទាំងពីរ ខូចខាតទាំងសងខាងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញ បានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសព ត្រូវបានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរ ត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This