ទំនាស់ពាក្យសម្តីបន្តិចបន្តួចឈានដល់យកកូនកាំបិតចាក់បងបង្កើតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបាត់ដំបង: ទំនាស់ពាក្យសំដីរឿងដាំបាយក្លាយជាហិង្សារហូតប្អូនប្រុស ទាញកូនកាំបិតចាក់ទៅលើបងបង្កើតខ្លួនឯងបណ្តាលអោយស្លាប់។

នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី ០១ ស្ថិតក្នុងភូមិស្វាយជួរ ឃុំអណ្តេីកហែប ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង បង្កដោយជនសង័្សយឈ្មោះ យុន សំអូន ភេទប្រុស អាយុ១៩ឆ្នាំ បានធ្វេីសកម្មភាពដោយយកកូនកាំបិតចិតបន្លែចាក់ផ្ទួនៗទៅលេីឈ្មោះ យុន យៀត ភេទប្រុស អាយុ ២៤ឆ្នាំ ជាបងបង្កេីតបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថា មូលហេតុដែលខ្លួនប្រព្រឹត្តបែបនេះគឺដោយសារខ្លួនមានទំនាស់ពាក្យសម្តីជាមួយគ្នាបន្តិចបន្តួច ក៏ផ្តើមទៅដល់ការប្រើហិង្សាដោយយកកូនកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង បន្ទាប់ពីសួរចម្លើយចប់ សង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តមកផែនជំនាញដើម្បីអនុវត្តតាមនីតិវិធី។

CATEGORIES
Share This