Connect with us

ព័ត៌មានជាតិ

ត្រីក្នុងស្ទឹងព្រែកត្នោតពុលទឹក ពលរដ្ឋសម្រុកចុះចាប់

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២២ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានពលរដ្ឋរាប់រយនាក់បានសម្រុកនាំគ្នាចុះចាប់ត្រីនៅក្នុងស្ទឹងព្រែកត្នោត។

ពលរដ្ឋដែលនាំគ្នាទៅនេសាទត្រីក្នុងស្ទឹងនេះបានប្រាប់អ្នកយកព័ត៌មានថា នៅព្រឹកនេះពួកគាត់នាំគ្នាមកចាប់ត្រី ព្រោះត្រីក្នុងស្ទឹងបានពុលទឹក។ហើយឧបករណ៍ដែលពួកគាត់បានត្រៀមដើម្បីចាប់ត្រីពុលនេះគឺមាន ស្បៃមុង កញ្ច្រែង ថ្នង សំណាញ់ និងស្នរ។

ពលរដ្ឋដដែលក៏បានបញ្ជាក់ប្រាប់ផងដែរថានេះជាលើកទីមួយហើយដែលត្រីក្នយងស្ទឹងនេះបានពុល ហើយករណីពុលនេះគឺទំនងបណ្តាលមកពីការបង្ហូរកាកសំណល់ពុលចេញពីរោងចក្រ សហគ្រាសដែលស្ថិតនៅផ្នែកខាងលើ។ជុំវិញនៃការបង្ហូរកាកសំណល់នេះដែរបានធ្វើឱ្យត្រីគ្រប់ប្រភេទបានពុល ហើយត្រីទាំងតូចទាំងធំត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទចាប់បានយ៉ាងច្រើន។

 អាជ្ញាធរ មន្ត្រីជំនាញនៅមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការពុលនៅឡើយទេនៅព្រឹកនេះ ខណៈកំពុងចុះពិនិត្យសិក្សាស្រាវជ្រាវ។ជាមួយនោះដែរមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ឱ្យដឹងដែរថា ករណីត្រីពុលនេះគឺនៅកំរិតទាបនៅឡើយដែលអាចឱ្យបងប្អូនដែលចាប់ត្រីបានអាចយកទៅពិសាបាន ប៉ុន្តែសូមឱ្យធ្វើសំអាតឱ្យបានស្អាតនិងត្រូវចោលគ្រឿងក្នុងរបស់ត្រីទាំងអស់មិនត្រូវពិសាទេ។