រដ្ឋបាលខេត្តបាត់ដំបងរៀបចំដង្ហែពាន ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ”ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” និងពិធីទទួលបានពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង ឆ្នាំ២០២២.២០២៥ និងពានរង្វាន់ជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២(BEST COUNTDOWN CITY OF THE YEAR 2022)របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង! នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ”ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” និងពិធីទទួលបានពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង ឆ្នាំ២០២២.២០២៥ និងពានរង្វាន់ជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២(BEST COUNTDOWN CITY OF THE YEAR 2022)របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នាឱកាសនៃពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១នាពេលនេះដែរ បន្ទាប់ពីលោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តឡើងធ្វើបទបង្ហាញស្តីពី  ជូនដល់អង្គពិធីរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញឡើងអានសន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពី ទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ”ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣។

បន្ទាប់មកក៏មានការដង្ហែពានចាប់ពីមុខបរិវេណអគារសាលាខេត្តចាស់បន្តទៅតាមដងផ្លូវនានាក្នុងក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត បណ្តាស្ថាប័នមន្ទីរ អង្គភាពកងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការស៊ីវិលជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជនយុវនារីកាកបាទក្រហមខេត្ត កាយរិទ្ធ សសយក និងប្រជាពលរដ្ឋប្រមាណជិត ២០០០នាក់។

CATEGORIES
Share This