ខេត្តប៉ៃលិនរៀបចំតុបតែងនិងដាក់រូបសំណាកសត្វតូច ធំ ផ្សេងៗគ្នាបង្ហាញ ក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ

ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិនបាននឹងកំពុងធ្វើសកម្មភាពរៀបចំតុបតែអភិវឌ្ឍន៍អោយកាន់តែស្រសស្អាតថែមទៀតនៅតាមតំបន់ទេសចរណ៍និងតាមទីសាធារណៈនានានៃខេត្តដើម្បីទាក់ទាញភ្ញៀបទេសចរណ៍ជាតិនិងអន្តរជាតិ ។
រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្រោយពីទទួលបានរំដួលពីទងជាទីក្រុងស្អាត់នៃក្រុងប៉ៃលិនបានចាត់តាំងណែនាំ ចង្អុលបង្ហាញ ដោយយកចិត្តទុកដាក់ ដើម្បីភាពរីកចំរើន របស់ខេត្តប៉ៃលិន ។ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅ លោក ហុក សុផល និងលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលក្រុងប៉ៃលិន និងក្រុមការងារតាមបណ្តាមន្ទីរ ស្ថាប័នជុំវិញខេត្ត អញ្ជើញចុះរៀបចំការដាក់តាំងរូបសំណាកសត្វផ្សេងៗគ្នា នៅតាមបណ្តាទីតាំងជាន់ទី២ និងជាន់ទី៣ នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិននិងលាបពណ៍ដុំថ្មអោយទីក្រុងកាន់តែស្រសស្អាត
លោក ហុក សុផល អភិបាលរងខេត្ត តំណាងលោកជំទាវបាន ស្រីមុំ បានឲ្យដឹងថា៖ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធសាធារណ:នានាជាច្រើន ជាពិសេសឣភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ នៅក្នុងខេត្ត ឱ្យមានភាពស្រស់ស្អាត និងដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិ ចូលមកលេងកំសាន្ត ក្នុងខេត្តប៉ៃលិនយើង ជាពិសេសធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន មានការរីកចំរើន ធូរធារជាងមុនបន្ថែមទៀត។
លោក ហុក សុផល បន្តថា៖ ជាក់ស្តែងនៅថ្ងៃនេះ រូបសំណាក់សត្វផ្សេងៗគ្នា ជាច្រើន ត្រូវនាំយកមកដាក់តាំងបង្ហាញ ក្នុងតំបន់ទេសចរណ៍ទឹកធ្លាក់ភ្នំខៀវ ដើម្បីឲ្យតំបន់ទេសចរណ៍ ដែលល្បីល្បាញខេត្តប៉ៃលិនមួយនេះ មានភាពស្រស់ស្អាត់ ជាងមុន ជាមួយនេះរដ្ឋបាលខេត្តប៉ៃលិន ក៍បានក្រើនរំលឹក ដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងពីតំលៃ នៃធន់ធានធម្មជាតិនាំគ្នាថែរក្សាព្រៃឈើ និងសត្វព្រៃ ជាពិសេសគឺតំបន់អភិរក្សនៅជុំវិញរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះផងដែរ៕

CATEGORIES
Share This