រថយន្តHIGHLANDERបុកប៉ះជាមួយម៉ូតូបណ្តាលអោយស្ត្រីម្នាក់របួសបាក់ជើងម្ខាង

ខេត្តបាត់ដំបង! ស្រ្តីម្នាក់បានរងរបួសបាក់ជើងម្ខាងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកប៉ះជាមួយរថយន្តពេញទំហឹងនៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរផ្សាររោងល្ខោន ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកZOOMER.X ពណ៌ក្រហម ខៀវ មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AH-6791 បើកបរដោយស្ត្រីម្នាក់ឈ្មោះ ស្រីនិច អាយុប្រហែលជាង២០ឆ្នាំ រស់នៅខាងផ្សារជ្រៃ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តHIGHLANDER ពណ៌ទឹកមាស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2B-5652បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ក្នុងទិសដៅពីកើតទៅលិចក៏បានប៉ះទង្គិចគ្នា និងកិន បណ្តាលអោយស្ត្រីអ្នកបើកបរម៉ូតូរងរបួសបាក់ជើងស្តាំម្ខាង ហើយរថយន្តបន្តបើកចេញពីកន្លែងកើតហេតុជាង៣០ម៉ែត្រផងដែរ។

ក្រោយពេលកើតហេតុភ្លាមសមត្ថកិច្ចជំនាញបានចុះនាំយករថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕

CATEGORIES
Share This