តាកែវ ៖អភិបាលខេត្តតាកែវ លោក អ៊ូច ភា ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ដ្រីស្ដីបន្ទោសថា មិនចេះធ្វើការ និងមិនចេះឆ្លើយចំពោះមុខនាយករដ្ឋមន្ត្រី ពីតម្រូវការប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបន្ទោសថា «ពួកនេះ ឆ្លើយរបៀបតែ ស៊ូ ភារិន្ទ ឬ ស្រី បេន ព្រោះពួកនេះមានគ្រូតែមួយ»….!!!។
សម្ដេចនាយករដ្ឋមន្ដ្រី បានផ្ដាំទៅលោកអភិបាលខេត្តតាកែវថា កុំមើលហើយបានតែមើល មើលហើយត្រូវពិនិត្យមើល ដោះស្រាយរបៀបយ៉ាងមិច..? គ្រាន់តែជញ្ជាំងសាលាសោះ ទុកឲ្យនាយកសាលា ខលមិន សុំនាយករដ្ឋមន្ដ្រី។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួនជាង១ម៉ឺន៧ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខេត្តតាកែវ នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។
ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់តាមដានសំណូមពររាល់កង្វល់ប្រជាពលរដ្ឋតាមរយៈ Comment Facebook នាយករដ្ឋមន្ត្រី និងត្រូវដោះស្រាយឱ្យមានប្រសិទ្ធភាពបំផុត …កុំចាំតែនាយករដ្ឋមន្ត្រីពេក…..!!! ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឲ្យប្រជាពលរដ្ឋកុំខឹងគោវាយរទេះ កុំខឹងមេភូមិស្អប់នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ថា ត្រឹមមួយគ្រួសារពិបាកគ្រប់គ្រង់ណាស់ទៅហើយ ចុះទម្រាំសម្តេចដឹកនាំមនុស្សរាប់លានប្រកដជាមានបញ្ហាចន្លោះប្រហោងហើយ ។ តែត្រូវមានការថ្លឹងថ្លែង និងពិចារណាថា តើការដឹកនាំរបស់សម្តេច រវាងគុណសម្បត្តិ និងគុណវិបត្តិមួយណាធំជាង។
សម្តេចតេជោ ក៏បានអំពាវនាវកុំឲ្យមានការភ្នាល់បាល់ក្នុងរដូវប្រកួតបាល់ទាត់ពិភពលោក៕
និពន្ធដោយ ៖ 096 49 39 998
អភិបាលខេត្តតាកែវ លោក អ៊ូច ភា