យកឫស្សីស្រស់ ចងមេក្រូជិតខ្សែភ្លើងធំ បណ្ដាលអោយឆ្លងចរន្ដអគ្គិសនី ចូលក្នុងផ្ទះបុណ្យ ឆក់ស្លាប់ និងរបួស០២នាក់

បាត់ដំបង ៖ ឆក់ស្លាប់អាចារ្យម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបានយកឫស្សីស្រស់ ចងមេក្រូជិតខ្សែភ្លើងធំ បណ្ដាលអោយឆ្លងចរន្ដអគ្គិសនី ចូលក្នុងផ្ទះបុណ្យ នៅវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកម្ភ: ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុ ស្របពេលដែលអ្នកភូមិ មានរៀបចំនូវកម្មវិធីបុណ្យផងនោះក៏បាននាំគ្នាកាប់ដើមឫស្សីស្រស់ យកមកចងមេក្រូជិតខ្សែភ្លើងធំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលអោយឆ្លងចរន្ដអគ្គិសនី ចូលក្នុងផ្ទះបុណ្យ ឆក់បណ្តាលអោយស្លាប់មនុស្ស០១នាក់ និងរបួសស្រាល០១នាក់ ។

ជនរងគ្រោះដែលត្រូវបានចរន្តអគ្គិសនីឆក់ ទី១-ឈ្មោះ វង្ស ចាប ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ (អាចារវត្ត) រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង (ស្លាប់) ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ ប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកម្នាក់ទៀត ឈ្មោះ ឡេង ឈន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសស្រាល ត្រូវបានបញ្ជូនទៅសំរាកព្យាបាល នៅឯមន្ទីរពេទ្យផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This