ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រកាសគាំទ្រជាឱឡារិក គាំទ្រទាំងស្រុងចំពោះ ចំណាត់ការសម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន VOD

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង នាយនគរបាល នាយនគរបាលរង ពលនគរបាល ជាកម្លាំងនគរបាលជាតិ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត ។

ចំណាត់ការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និងជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវពត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់បង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ ៕

CATEGORIES
Share This