នាយឧត្តមសេនីយ៍ គន់ គីម អតីតយុទ្ធជនជាប្រតិបត្តិករ ជាស្នូល ជាបង្អែករបស់ប្រជាជន និងជាបង្អែករបស់សមាជិកសមាជិកាគណបក្សប្រជាជន
ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការ .ស.អ.ក.ខេត្ត និងសំណេះសំណាលជាមួយសមាជិក អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាបានថ្លែងថា អតីតយុទ្ធជនដែលជាប្រតិបត្តិករ ជាស្នូល ហើយជាបង្អែកយ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជា ហើយក៏ជាបង្អែកយ៉ាងរឹងមាំរបស់សមាជិកសមាជិការបស់គណបក្សប្រជាជន។
នាយឧត្តមសេនីយ៍បានបន្តថា ដើម្បីការពារសុខសន្តិភាពអោយបាន យើងត្រូវបោះឆ្នោតជូនគណបក្សប្រជាជន យើងត្រូវតែខិតខំដើរតួនាទីជាកម្លាំងស្នូលឈានមុខ ព្រោះដោយសារយើងជាប្រតិបត្តិករ ហើយយើងបានខិតខំបំពេញតួនាទីនេះអោយមានសុខសន្តិភាពជាមួយនិងសម្តេចតេជោ ជាមួយនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរបស់យើង ហើយយើងត្រូវតែការពារដាច់ខាត។
ហើយក្នុងនាមឯកឧត្តមជាសេនាធិការអោយសម្តេចតេជោ បានពាំនាំនូវសេចក្តីនឹករលឹកផ្ញើរជូនចំពោះបងប្អូនដែលជាអតីតយុទ្ធជនដែលមកប្រជុំទីនេះជានិមិត្តរូប ហើយមន្ត្រីជាន់ខ្ពស់របស់សមាគមអតីតយុទ្ធជនតាមស្រុក តាមឃុំ ដែលអញ្ជើញមក ដោយបញ្ជាក់ថាសម្តេចតែងតែនៅជិត និងនៅជាប់ជាមួយអតីតយុទ្ធជនរបស់យើង។
បន្ថែមពីនេះឯកឧត្តមសូមអោយប្រធានថ្មី បន្តអោយប៉ុស្តិ៍រដ្ឋបាល អធិការស្រុក ឆែកមើលតាមស្រុក និងធ្វើបច្ចុប្បន្នភាពចំពោះអតិថិជនណាដែលអត់ផ្ទះ អត់ដីនៅ និងអ្នកមានកូនច្រើនអត់ដីនៅ ដើម្បីរៀបចំឯកសារឡើងសុំដីសម្តេចក្រឡាហោម ដែលរដ្ឋដកហូតពីអ្នកដទៃ និងសូមអង្វរកដល់ប្រធានប៉ុស្តិ៍រដ្ឋបាល អធិការស្រុក ចៅហ្វាយស្រុក មេឃុំ ហើយនិងថ្នាក់ខេត្ត សូមថែរក្សា មើលការខុសត្រូវការឈឺស្កាត់របស់អតីតយុទ្ធជនដែលអត់លទ្ធិភាពដឹកជញ្ជូន យើងត្រូវទាក់ទងរកឡានពេទ្យមកដឹកយកទៅដាក់មណ្ឌលសុខភាព ដើម្បីជាការមើលខុសត្រូវជូនគាត់ សងគុណគាត់នូវជីវិតចុងក្រោយរបស់ពួកគាត់។