មន្រ្ដីកាកបាទក្រហម ចុះធ្វេីការប៉ាន់ប្រមាណ ភាពងាយរងគ្រោះ និងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌
បន្ទាយមានជ័យ ៖ ក្រោយពីក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមគំរូ ចំនួនដប់១៥រូប បានចូលរួមសិក្ខាសាលារៀនសូត្រ រយៈពេលពីរថ្ងៃកន្លងរួចមក ស្តីពីការពង្រឹងការប៉ាន់ប្រមាណ ភាពងាយរងគ្រោះ និងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌សុខភាពក្នុងសហគមន៍ ក្រុមអ្នកស្ម័គ្រចិត្តទាំង១៥ រូបនោះ បានចុះធ្វើការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព ដល់ភូមិឃុំ គោលដៅនៅក្នុងខេត្តបន្ទាយមានជ័យ ។
ការចុះធ្វើការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅតាមភូមិឃុំ គោលដៅ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមផងដែរពីក្រុមមន្ត្រីកាកបាទកម្ពុជាថ្នាក់ជាតិ ស្នាក់ការកណ្តាលព្រមទាំង មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាច្រើននាក់ទៀត ។
លោក ធូ ស៊ីភ័ណ្ណ នាយកសាខាស្តីទីកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមការប៉ាន់ប្រមាណនេះ គឺ ងាយរងគ្រោះតាមតំបន់គោលដៅនេះ គឺ យើងបានកំណត់យកដំណាក់កាល ចំនួន៦ ក្នុងឃុំសង្កាត់រួមមាន ៖ ទីមួយនិងឃុំបត់ត្រង់ ឃុំឫស្សីក្រោក សង្កាត់អូរអំបិល សង្កាត់ព្រះពន្លា សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ។
លោកបានបន្តថា ការប៉ាន់ប្រមាណនេះ បានធ្វើការបែងចែកជា ៦ក្រុម ដើម្បីធ្វើការអប់រំណែនាំ និងសួរនាំដល់ប្រជាពលរដ្ឋ ពីបញ្ហាងាយរងគ្រោះ និងបញ្ហាប្រឈមនានា ក្នុងសហគមន៍របស់ពួកគាត់ទាំងនោះ ។ ក្រុមទី១ តាមផែនទីភូមិសាស្ត្រ ។ ទី២ ប្រតិទិនរដូវកាល ។ ទី៣ ការវិភាគអ្នកពាក់ព័ន្ធ ។ ទី៤ បញ្ហានិង ដោះស្រាយតាម ។ ទី៥ ប្រវត្តិភូមិសាស្ត្រ ។ ទី៦ តារាងភាពធន់នៅក្នុងសហគមន៍ ។ យើងក៏បានដឹងហើយថា ខេត្តបន្ទាយមានជ័យ រយៈពេលបីបួនឆ្នាំកន្លងទៅ គឺ មានគ្រោះមហន្តរាយធម្មជាតិ បានកើតឡើងនៅក្នុងខេត្តស្ទើរគ្រប់ស្រុកក្រុង រួមមាន ៖ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម ។ ដើម្បីជាការលើកកម្ពស់ សកម្មភាពមនុស្សធម៌ ពិសេសកាកបាទក្រហមកម្ពុជា ទៅចុះធ្វើសកម្មភាពជាបន្ទាន់ដូចជា ៖ ផ្តល់អំណោយ រកទីជម្រកអនាម័យបរិស្ថាន សុខភាព ពេលដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ត្រូវការរកទីទួលសុវត្ថិភាព ៕