បុរសម្នាក់បានធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន
ខេត្តបាត់ដំបង! បុរសម្នាក់សង្ស័យមានវិបត្តិស្នេហាបានសម្រេចធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងស្រះទឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលនៅវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្រះទឹកក្នុងវិមានរំឮកគុណវីរះជនពលី(វិមានសព) ស្ថិតក្នុងក្រុមទី០៧ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ចិន ធូរ៉េន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាបុគ្គលិកហាងបាយ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនរងគ្រោះកាលពីវេលាម៉ោង ០៣និង០០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី០៦.ខែកុម្ភះ ឆ្នាំ.២០២៣ ក្រោយពីមានការជួបជុំផឹកស៊ីនៅទីកន្លែងកើតហេតុខាងលើរួចសង្ស័យមានការអាក់អន់ចិត្តអ្វីមួយពាក់ព័ន្ធនិងរឿងស្នេហាហើយទើបជនរងគ្រោះគិតខ្លីសម្រេចធ្វើអត្តឃាតដោយ(បំផ្ទុះគ្រាប់បែកក្រឡាទាប ផលិតនៅប្រទេសសូវៀតបណ្តាលអោយរងរបួសធ្ងន់ធ្ងរ និងធ្លាក់ក្នុងទឹកស្លាប់តែម្តង) ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យទៅលើសាកសពជនរងគ្រោះដោយមន្រ្តីជំនាញកោលសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ សន្និដ្ឋានបានថា: ជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាតបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនពិតប្រាកដមែន បន្ទាប់មកបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។