នគរបាលស្រុកសង្កែឃាត់ខ្លួនបុរសម្នាក់ក្នុងករណីលួចយកម៉ូតូ

ខេត្តបាត់ដំបង! កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចយកម៉ូតូអ្នកដទៃ។

លោកវរសេនី យ៍ ទោ យុត តុង ហូ អ ធិ ការនគរបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេ លាម៉ោង ១៧និង០០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិដំ បូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តម សេ នីយ៍ទោ សាត គឹមសាន ស្នងការខេត្ត ក៏ដូចជាមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអជ្ញានៃអាយ្យការអមសាលាដំបូងផងដែរ ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងកម្លាំងជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួ ន០១ នាក់ឈ្មោះ ឆម ជា ភេទប្រុស អា យុ ២៤ឆ្នាំ មានទីលំនៅភូមិរកា ឃុំរ កា ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពលួច យកម៉ូតូ០១ គ្រឿង ម៉ាកហុងដាឌ្រីមសេ100 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ លេខតួ/លេខម៉ាស៊ីនC100MP00 8 8971ពុំមានស្លាកលេខដែលជារបស់ជនរងគ្រោះឈ្មោះ ព្រឿង រ៉ាត់ ភេ ទប្រុស អាយុ៣២ឆ្នាំមានទីលំនៅចំ ណុចកើតហេតុខាងលើ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលស្រុកសង្កែ កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ផងដែរ។

CATEGORIES
Share This