មន្ទីរសង្គមកិច្ច អតីតយុទ្ធជន បើកផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រតាមសហគមន៍

ប៉ៃលិន៖ ជនពិការក្រីក្រតាមសហគមន៍នៅឃុំអូរណ្តូង និងឃុំសាលាក្រៅ ខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវណសាលាឃុំសាលាក្រៅបានទទួល ប្រាក់របបគោលនយោបាយ។

ពិធីបើកប្រាក់គោលនយោបាយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា និងលោក ហុក សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានអញ្ជើញចូលរួមពីប្រធានអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងស្រុក កងកម្លាំង ក្រុមការងារ និងជនពិការក្រីក្រតាមសហគមន៍ជាច្រើននាក់ផងដែរ។

លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានអោយដឹងថា៖ ឆ្នាំ២០១៦ គណៈកម្មការបានសាកល្បងធ្វើការត្រួតពិនិត្យ និងវាយតម្លៃជ្រើសរើសជន ពិការទូទាំងខេត្ត និងធ្វើការបើកផ្ដល់តាមប្រព័ន្ធធនាគារអេស៊ីលីដាបានចំនួន ២៣២នាក់ ស្រី ៧៧នាក់, ឆ្នាំ២០១៧ គណៈកម្មការបានបន្តធ្វើការត្រួតពិនិត្យ និងវាយតម្លៃជ្រើសរើសទូទាំងខេត្ត សរុបបានចំនួន ១៣១២នាក់ ស្រី ៣៨៧នាក់ កម្រិតធ្ងន់(ទទួលរបប ១២ខែ) ចំនួន៦៣២នាក់ ស្រី ២២៣នាក់ កម្រិតមធ្យម(ទទួលរបប ៦ខែ)ចំនួន៦៨០នាក់ ស្រី ១៦៥នាក់ ។ ហើយសម្រាប់ឆ្នាំ២០២២ បានធ្វើបច្ចុប្បន្នភាព លុបជនមានពិការភាពដែលទទួលមរណៈភាពសរុបចំនួន៨១នាក់ ស្រី២៦នាក់ទូទាំងខេត្ត នៅក្នុងនោះឃុំសាលាក្រៅលប់ចំនួន២៦នាក់ ស្រី៩នាក់ ឃុំអូរអណ្ដូង មិនមានលប់ និងបានបើកផ្ដល់ជូននៅឃុំសាលាក្រៅសរុបចំនួន១៣១នាក់ ស្រី៦៤នាក់ ទទួលរបប ៦ខែចំនួន៤៨នាក់ ស្រី២៦នាក់ និងទទួល របប ១២ខែចំនួន ៨៣នាក់ ស្រី៣៨នាក់ និងឃុំអូរអណ្ដូងបានបើកផ្តល់សរុបចំនួន ១៦នាក់ ស្រី៥នាក់ ទទួលរបប ៦ ខែចំនួន៥នាក់ ស្រីគ្មាន និងរបប ១២ខែចំនួន ១១នាក់ ស្រី០៥នាក់។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តបានមានប្រសាសន៏ថា៖ គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយ ភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិត របស់ប្រជាជន ដែលកំពុងមានកំណើន យ៉ាង ឆាប់រហ័ស។ ឯកឧត្តមបានបន្តថា៖ ក្នុង អាណ ត្តិ នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គ មហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រ គាំពារសង្គមសម្រាប់ ជនក្រីក្រ និងជនងាយ រងគ្រោះ ជាគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូន ទទួលបាននូវផលប្រយោជន៍ ពីសំណាញ់ សុវត្ថិភាពសង្គម និង របបសន្តិសុខសង្គមបានកាន់តែល្អប្រសើរឡើង។
សូមរំលឹកថា៖ ការផ្ដល់របបគោលនយោបាយនេះ គឺមិនផ្ដល់ជូនរហូតមួយជីវិតនោះទេ ការបន្ត ឬផ្អាកគឺអាស្រ័យលើការត្រួតពិនិត្យ វាយតម្លៃពីគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយដែលត្រូវធ្វើមួយឆ្នាំម្ដង។

CATEGORIES
Share This