សិស្សានុសិស្សជិត៣០០នាក់ រៀននៅតាមសាលានាព្រំដែនកម្ពុជាថៃ ទទួលអំណោយសម្ភារៈសិក្សា ពីយុវជនកម្ពុជា(ក្រុម១៥៧)
បន្ទាយមានជ័យ ៖ សិស្សានុសិស្សប្រមាណជិត៣០០នាក់ ដែលសិក្សារៀនសូត្រតាមសាលា ជាប់បន្ទាត់ព្រំដែនកម្ពុជាថៃ បានទទួលអំណោយសម្ភារៈសិក្សា ពីសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិយាងដង្គម ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាមរយៈអំណោយខាងលើ លោកនាយកវិទ្យាល័យយាងដង្គំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកអូរជ្រៅ សាខាខេត្តបន្ទាយមានជ័យ ដែលបាននាំយកអំណោយមានសម្ភារៈសិក្សា មកចែកជូនដល់សិក្សានុសិស្ស មានសិស្សវិទ្យាល័យ និងបឋមសិក្សា ដែលជាការលើកកម្ពស់វិស័យអប់រំ ។
លោក សាយ ទូច ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកអូរជ្រៅ បានអោយដឹងថា អំណោយមានសម្ភារៈសិក្សា ដែលនាំយកមកចែកជូនសិក្សានុសសិ្ស ចំនួន៣០០នាក់ មានសិស្សវិទ្យាល័យនិងសាលាបឋមសិក្សាយាងដង្គំ ឃុំអូរបីជាន់ ដែលជាប់ព្រំដែន ដើម្បីជាការចូលរួមក្នុងវិស័យអប់រំ និងជាទំពាំងស្នងឬស្សី ។ អំណោយដែលប្អូនៗសិស្សានុសិស្សវទទួលបានមាន សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុបវនិងជូនថវិកា ម្នាក់ទទួលបាន១៥,០០០រៀល និងលោកគ្រូអ្នកគ្រូចំនួន២០នាក់ ទទួលបានថវិកា៥០,០០០រៀល និងមានអាហារសម្រន់មាន បាយប្រអប់ នំប៉័ង ទឹកបរិសុទ្ធ ។
លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ដែលអញ្ចើញចូលរួម បានថ្លែងអំណគុណចំពោះ ក្រុមការងារយុវជនកម្ពុជា(ក្រុម១៥៧) និងសម្បុរសជន ដែលតែងចូលរួមយ៉ាងសកម្ម ក្នុងសង្គមលើការនាំអំណោយជូនដល់ពលរដ្ឋជួបការលំបាក និងចូលរួមជាមួយអាជ្ញធរសមត្ថកិច្ចផងដែរ ។ លោកបានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ អោយបានគ្រប់គ្នា និងសិស្សានុសិស្សដែលមានអាយុគ្រប់ត្រូវបោះឆ្នោត តំណាងរាស្រ្ត អោយបានគ្រប់ៗ គ្នានិងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ មិនប្រើប្រាស់គ្រឿងញៀន ដែលជាអំពើល្មើសច្បាប់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ៕