អ្នកសារព័ត៌មានម្នាក់ត្រូវបានជនមិនស្គាល់មុខ០២នាក់ ជិះម៉ូតូមកកាប់ដល់ផ្ទះ ក្រោយរាយការណ៍ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែល អះអាងថាខ្លួនជាអ្នកសារព័ត៌មានត្រូវ បានជនមិនស្គាល់មុខចំនួន ០២ នាក់ ជិះ ម៉ូតូ ទៅ ដេញកាប់ ដល់ ផ្ទះ បណ្ដាល ឲ្យ រង របួស ពេញ ខ្លួន ក្រោយបានរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលា ម៉ោងជាង ១១ យប់ ថ្ងៃ ទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុង បរិវេណស្ថានីយ រថភ្លើង ស្ថិតក្នុង សង្កាត់ ទូល តា ឯក ក្រុង បាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ជុំ សុ ត្រា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាអ្នក សារព័ត៌ មាននៅ ក្នុង អង្គភាព « ដំណឹង ក្នុងស្រុក » រស់នៅ ចំណុច កើតហេតុ ខាងលើ។

ប្រភពពីជនរងគ្រោះខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុបន្ទាប់ពីខ្លួនមកពីហូបចុកខាងក្រៅ ក៏ស្រាប់តែមានគេមកគុបដំបូលផ្ទះចំនួន០២ដងភ្លាមនោះខ្លួនក៏ចេញមកមើល ក្រោយមកក៏មានជនមិនស្គាល់មុខចំនួន ០២ នាក់បានជិះ ម៉ូតូ ម៉ាក ឃ្លី ក ពណ៌ ខ្មៅប្រើប្រាស់ ដាវសាំម៉ូ រ៉ៃ ចូល ទៅ កាប់ គាត់ ដល់ ផ្ទះ បណ្ដាល ឲ្យ ត្រូវ របួស ជា ច្រើន កន្លែងរួច ពួកគេបានជិះ គេចខ្លួន ភ្លាម ៗ តែ ម្ដង ។

ជន រង គ្រោះ ដដែលបានបញ្ជាក់ថា ពាក់ព័ន្ធករណីជនមិនស្គាល់មុខមកកាប់គាត់នេះសង្ស័យ ផ្ដើម ចេញពី រឿង គំនុំ រវាងលោកជាមួយអ្នកគ្រឿងញៀន ពីព្រោះកាលពី ជាង កន្លះ ខែ មុន ខ្លួនបាន រាយ កាការណ៍ទាំង ព័ត៌មានទាំង វត្ថុ តាង និង សកម្មភាព ពួក ប្រើប្រាស់ ថ្នាំ ញៀន និង អ្នក ជួញដូរថ្នាំញៀន ជូន លោកស្នងការ ខេត្ត ដែល កំពុង ប្រព្រឹត្ត បទល្មើស ជាក់ស្ដែង នៅ ក្នុង ស្ថានីយ រថភ្លើង ដើម្បី ឲ្យ លោក ជួយ អន្តរាគមន៍ ចុះ បង្ក្រាប ហើយថ្ងៃបន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបនៅចំណុចភូមិសាស្ត្រខាងលើ ទើបក្រុមជនសង្ស័យមានការគុំគួនរហូតឈានមកដេញកាប់លោកដល់ផ្ទះតែម្តង។

ក្រោយកើតហេតុ នៅ ព្រឹក ថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជន រង គ្រោះដែល ជា អ្នក សារ ព័ត៌មានបាន ទៅ ដាក់ ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគរបាលខេត្តដើម្បីស្វែងរកជនដៃដល់មកអនុវត្តតាមផ្លូវច្បាប់។

CATEGORIES
Share This