ឆេះឃ្លាំងនៅផ្សាររឥណ្ឌូចិន ក្បែរផ្សាររោងក្លឿស្រុកអារញ្ញ ឈមនិងក្រុងប៉ោយប៉ែត
ផ្សារថៃ ៖ អគ្គីភ័យដែលសង្ស័យថា បង្កពីទុស្សេខ្សែភ្លើងបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០ និង៣៥នាទីលើបីឃ្លាំង លេខ១៣០-១៣១-១៣២- ក្នុងផ្សារឥណ្ឌូចិន ក្បែរក្រុមផ្សាររោងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីអាជីវករខ្មែរនៅផ្សាររោងក្លឿ និងផ្សារឥណ្ឌូចិន បានអោយដឹងថា ភ្លើងដែលជា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១ និងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន ។ ខណៈដែលកំពុងឆេះកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងពលរដ្ឋខ្មែរ-ថៃ ដែលស្នាក់នៅ និងប្រកបរបររកស៊ីនៅក្រុមផ្សារថៃ បានជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនោះរហូតម៉ោងជិត១២ ទើបគ្រប់គ្រងបាន ។
ទោះជាយ៉ាងណាក៍ដោយ មកដល់ព្រឹកថ្ងៃទី៣នេះ នៅមិនទាន់ទទួលបានព័ត៌មានលំអិត ពីមូលហេតុនៃការឆេះ ឬការខូចខាតឡើយទេ ៕