ប៉ូលិសសេដ្ឋកិច្ច ឆ្មក់ចូលទីតាំង​សង្ស័យ​លួចលាក់កែច្នៃតម្លេីងរថយន្ដ ល្មេីសច្បាប់​ចំនួន៥កន្លែង នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖  កំលាំងនគរបា​លសេដ្ឋកិច្ច​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុលរថយន្ត និងបាញ់ថ្នាំ ចំនួន៥កន្លែង ស្ថិតក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង បន្ទាបពីសង្ស័យថាបានបង្កើតទីតាំងតម្លើងរថយន្តដោយខុសច្បាប់។ការចុះពិនិត្យនេះធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានរកឃេីញ​រថយន្តចំនួន១២គ្រឿង លើទីតាំង ៖ ទី១ ជាទីតាំងបាញ់ថ្នាំរថយន្តលក្ខណៈគ្រួសារ ចំនួន០៣កន្លែង ជំនាញមន្ទីរសាធារណការបានណែនាំឱ្យម្ចាស់ទី​តាំងស្នេីសុំច្បាប់អាជីវកម្មឱ្យបានត្រឹមត្រូវនៅពេលបើកដំណើរការ។ ទី២ ជាទីតាំងយានដ្ឋាន ចំនួន០២មានច្បាប់ត្រឹមត្រូវ ។ ចំពោះរថយន្តដែលសមត្ថកិច្ចរកឃើញជាក់ស្ដែង​ចំនួន១២ គ្រឿង​ ស្ថិតនៅទីតាំងទាំ​ង០៥ ខាងលើ មានឯកសារត្រឹមត្រូវ​ ហើយជាប្រភេទ​រថ​យន្ដ​បែនដឹកដី​ ចង្កូតស្ដាំ​ដែលរាជរដ្ឋាភិបាលផ្ដល់​ការអនុគ្រោះអនុញ្ញាតអោយធ្វេីការបង់ពន្ធលេីរថយន្ដចង្កូតស្ដាំគ្មានពន្ធនាំចូលដែលមាន​ស្រាប់នៅក្នុងស្រុ​ក​ និងមិនអនុញ្ញាតអោយបន្ដលួចនាំចូលមកក្នុងប្រទេសតាមរយៈជាលក្ខណៈគ្រឿងបន្លាស់រួចយ​ក​មកតម្លេីងបង្គុំជារថយន្ដដេីម្បីកែជាប្រភេទដឹកដី​។ ល​។​

កន្លងទៅ​រាជរដ្ឋាភិបាល​ក្រោមការ​អនុគ្រោះ​បំ​ផុតពីប្រមុខដឹកនាំសម្ដេចតេជោបានអនុញ្ញាតអោយ​មានការលេីកលែងមិនអោយមានការកែចង្កូតពីស្ដាំមកឆ្វេងប៉ុន្ដែអនុញ្ញាតិអោយបង់ពន្ធជូនរដ្ឋ​ លេីរថយន្ដដែលមានស្រាប់និងជាតំរូវការរបស់បងប្អូនប្រជាព​លរដ្ឋយេីងលេីការចាំបាច់ការដឹកជញ្ជូនកសិផល​ ឬ​អាជីវកម្មនានាដេីម្បីកុំអោយ​ក្លាយជាបញ្ហាហានិ​ភ័​យ​លេីបច្ចេកទេសនៃការកែចង្កូតរថយន្ដនេះ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This