ប្រជាពលរដ្ឋម្នាក់ លេងកីឡាមួយប្រភេទ ដើម្បីមិត្តភាព សុខភាព និងចៀសផុតពីបញ្ហាគ្រឿងញៀន
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ លេងកីឡាមួយប្រភេទ ដើម្បីមិត្តភាព សុខភាព និងចៀសផុតពីបញ្ហាគ្រឿងញៀន ។
ការលើកឡើងដូច្នេះ ក្នុងពេលបើកការប្រកួតបាល់ទាត់លើកទី៤ ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ របស់យុវនិស្សិតមហាគ្រួសារ អ្នកខេត្តបន្ទាយមានជ័យ ទាំង៩ក្រុងស្រុក ។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណអធិបតី ពីឯកឧត្តម ឡាយ គឹមលី នាយកខុទ្ធកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធមួយចំនួន ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានប្រសាសន៍ទៀតថា ការរៀបចំកម្មវិធីនេះឡើង គឺជា គំនិតផ្តួចផ្តើមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សំដៅពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាពរបស់យុវជនបានស្គាល់រាប់អានគ្នា ចែករំលែកបទពិសោធន៍ ព័ត៌មាននានាជួយគ្នាទៅវិញទៅមក រួមគ្នាជួយការងារសង្គមចៀសផុតពីអំពើអបាយនានាៗពិសេសគ្រឿងញៀន ៕