ឯកឧត្តម ជា សុផារ៉ា  ដឹកនាំកិច្ចប្រជុំពិនិត្យករណី ស្នេីរសុំកែសម្រួលព្រំដីរដ្ឋ ក្នុងដែនព្រៃលិចទឹក តំបន់៣ និងតំបន់២ 

បន្ទាយមានជ័យ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់ បានដឹកនាំក្រុមការងារអន្តរក្រសួង ប្រជុំជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្ត បានស្នេីរសុំកែសម្រួលព្រំដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់៣ និងតំបន់២ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះធ្វេីឡេីង នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ព្រៃលិចទឹកតំបន់៣ មានទំហំ១២,២៧៩.១៨ហិកតា ក្នុងនោះមានស្រុកព្រះនេត្រព្រះ មានផ្ទៃដីចំនួន៩,៨៦៧ហិកតា និងស្រុកមង្គលបូរី មានផ្ទៃដីចំនួន២,៤១២ហិកតា ក្នុងនោះក្រុមការងារចម្រុះ បានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនក្រសួងធនធានទឹកនិងឧតុនិយម ចំនួន១១ប័ណ្ណស្មើទំហំ១២,២៧៩.១៨ហិកតា ។ កែសម្រួលផ្ទៃដីទំហំ៥៨.១៦ហិកតា ចេញពីតំបន់៣ បញ្ជូលទៅតំបន់២ ពាក់ព័ន្ធក្បាលដី ចំនួន២២ប័ណ្ណ នៅភូមិកាបៅនិងភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ប្រគល់ជូនពលរដ្ឋ ចំនួន២២គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល និងស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ មានផ្ទៃដី ទំហំ១៧,៧៥៥.០៥ហិកតា ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ឲ្យក្រុមការងារខេត្ត និងមន្ទីជំនាញ ត្រូវពិនិត្យស្រាវជ្រាវវាស់វែង និងស្រង់ទិន្ធន័យ គ្រួសារប្រជាពលរដ្ឋ ដែលបានតាំងលំនៅ គ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងដែនព្រៃលិចទឹក នៅតំបន់២ មុនធ្វើការកែសម្រួលព្រំដីរដ្ឋ ក្នុងដែនព្រៃលិចទឹកតំបន់៣ និងតំបន់២ ភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ដែលសុំកាត់ឆ្វៀលដីភូមិឋាន ដែលប្រជាពលរដ្ឋបានតាំងទីលំនៅគ្រប់គ្រងកាន់កាប់ ប្រើប្រាស់និងអាស្រ័យផល ជាក់ស្តែងដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋប្រើប្រាស់ ៕

CATEGORIES
Share This