ក្មេងប្រុសម្នាក់ លង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ក្មេងប្រុសអាយុ០៦ឆ្នាំម្នាក់ ចុះលេងទឹកស្រះ ដែលមានជម្រៅជ្រៅ ក៏បណ្តាលអោយលង់ស្លាប់ យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣០ ភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ក្មេងប្រុសរងគ្រោះឈ្មោះ គន សុខហ៊ាន អាយុ ០៦ឆ្នាំរស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ក្មេងប្រុសរងគ្រោះខាងលើ បានចុះលេងទឹកស្រះ ដែលមានជម្រៅជ្រៅ និងមិនមានមនុស្សចាស់មើលថែ ក៏បណ្តាលអោយលង់ស្លាប់តែម្តង ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពអោយខាងអាណាព្យាបាល យកទៅរៀបចំធ្វើកិច្ចទៅតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This