សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្សព្វផ្សាយស្តីពីកាស្តារទំនាក់ទំនងគ្រួសារ និង ការធ្វើចំណាកស្រុកដោយសុវត្ថិភាព  ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្ថិតក្នុងឃុំតាក្រីស្រុកកំរៀង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ២០២៣ នេះដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់មន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំរៀង ដោយមានការចូលរួមពីអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា ចំនួន ៥

នាក់ ស្រី ៥នាក់ បាន ផ្សព្វផ្សាយស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព,កាស្តារទំនាក់ទំនងគ្រួសារ  ព្រមទាំង វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩  ដល់ប្រជាពលរដ្ឋក្នុងភូមិកំប្រង់ ឃុំតាក្រី  ស្រុកកំរៀង មានប្រជាពលរដ្ឋចូលរួមចំនួន៣២នាក់(ស្រ្តី១៥នាក់)ក្រោមការបដិភាគថវិកាដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)។

ក្នុងឱកាសនោះដែរ មន្រ្តីអនុសាខាស្រុក និងអ្នកស្មគ្រ័ចិត្ត បានលើកឡើងថាដោយ កង្វះខាតព័ត៌មានគ្រប់គ្រាន់សំរាប់ការធ្វើសេចក្តីសម្រេចចិត្ត នៅក្នុងការធ្វើចំណាកស្រុកនៅតែជាបញ្ហាប្រឈម ហើយជារឿយៗដោយសារតែបញ្ហានេះ បានធ្វើប្រជាពលរដ្ឋកម្ពុជា ដែលទៅធ្វើការងារនៅបរទេសនោះបានចាញ់បោកមេខ្យល់  ហើយអ្នកខ្លះទៀតធ្លាក់ខ្លួនជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្សទៀតផង។

ដោយមើលឃើញ ពីសារៈសំខាន់នៃព័ត៌មានសំរាប់ពលករចំណាកស្រុកកម្ពុជា នឹងដើម្បីចូលរួមកាត់បន្ថយនៅហានិភ័យ និងភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ក្នុងការធ្វើចំណាកស្រុកស្វែងរកការងារធ្វើនោះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការគាំទ្រពីកាកបាទក្រហមកម្ពុជា  ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន  ជាប្រធាន បានរៀបចំផ្សព្វផ្សាយស្តីពីវិធានការទប់ស្តាត់ការីករាលដាលនៃជំងឺកូវីដ-១៩និងលើកកំពស់ចំណាកស្រុកដោយសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពអោយពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេទទួលបាននូវព័ត៌មានពេញលេញមុននឹងធ្វើការសម្រេចចិត្តទៅធ្វើការងារនៅបរទេស។

ការចុះអប់រំផ្សព្វផ្សាយ នេះក៏មានគោលដៅដាច់ដោយឡែកមួយចំនួនដូចជា ៖ ពង្រឹងប្រព័ន្ធសុវត្ថិភាព ក្នុងការធ្វើចំណាកស្រុក -បង្ហាញនូវគន្លឹះសំខាន់ៗក្នុងការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងហានិភ័យដែលអាចកើតមាន -ផ្សព្វផ្សាយនៅបទពិសោធន៍របស់ពលករចំណាកស្រុក។ជាមួយគ្នានេះក្រុមការងារបានចែកខិតបណ្ណការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងឯកសារមួយចំនួនដល់អ្នកចូលរួមផងដែរ។

CATEGORIES
Share This