នគរបាលវរ:ការពារព្រំដែនគោក៨៩១ ប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

បន្ទាយមានជ័យ ៖ នគរបាលវរ:ការពារព្រំដែនគោក៨៩១ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដល់មន្ត្រីនគរបាលក្រោមឱវាទ ។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឲ្យដឹងថា ក្រោមបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងយោងតាមផែនការការពារ លេខ០០៣ ផ.ក របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ជូនដល់លោក លោកស្រីមេបញ្ជាការរង លោកនាយផ្នែក នាយប៉ុស្តិ៍សរុបចំនួន២៥នាក់ នៅទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែន៨៩១ ក្រុងប៉ោយប៉ែត ។

លោកបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោកបានត្រៀមកម្លាំងប្រចាំការ យាមល្បាត តាមទីប្រជុំជន និងកម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោង ក្នុងគោលបំណង ធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២១ ដល់២៣ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕

CATEGORIES
Share This