នគរបាលក្រុងប៉ោយប៉ែត ចុះណែនាំ អាជីវករនិងពលរដ្ឋ មិនឲ្យលក់និងលេងផាវ-កាំជ្រួច ក្នុងឱកាសបុណ្យចូលឆ្នាំចិន

បន្ទាយមានជ័យ ៖ នគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ បានចុះណែនាំ អាជីវករនិងពលរដ្ឋ មិនឲ្យលក់និងលេងផាវ-កាំជ្រួចគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខាងមុខ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជាយ៉ាងតឹងរឹងរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណី ចិននឹង វៀតណាមដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ លោកបានណែនាំដល់នគរបាលគ្រប់ផ្នែកជំនាញ  ចុះបង្ក្រាប និងហាមដាច់ខាតការនាំចូលរំសេវ ផាវ កាំជ្រួច គ្រប់ប្រភេទ ហើយនគរបាលជំនាញ ត្រូវចុះធ្វើការណែនាំដល់ អាជីវករ តាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ ។

ក្នុងនោះមន្ត្រីនគរបាលជំនាញ ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងផាវ ក្នុងឱកាសចូលឆ្នាំ ចិននឹងវៀតណាម នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមាន ការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណា ព្យាបាលដែលមានកូនតូចងាយរងគ្រោះផងដែរ ៕

CATEGORIES
Share This