រថយន្តក្រឡុកស៊ីម៉ង់ត៍បុកប៉ះជាមួយរថយន្តប្រភេទទេសចរណ៍(morning)បណ្តាលអោយខូចខាតថ្ពាល់មុខខាងឆ្វេង

ខេត្តបាត់ដំបង! រថយន្តក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍បុកប៉ះជាមួយរថយន្តប្រភេទទេសចរណ៍(morning)បណ្តាលអោយខូចខាតផ្នែកថ្ពាល់មុខខាងឆ្វេង ។ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ ត្រង់កំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត(morning)ពណ៍ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1BQ-9350 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុងឡើងអែបស្តាំទិសពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ក៏ស្រាប់តែមានរថយន្តធុនធ្ងន់ (ក្រឡុកស៊ីម៉ង់ត៍)មួយគ្រឿងម៉ាកFUSO ពណ៌ស.ខៀវ ពាក់ផ្លាកលេខបាត់ដំបង 5A-0038 បើកបរដោយបុរសម្នាក់ឡើងវ៉ាពីក្រោយក៏បានប៉ះគ្នាបណ្តាលអោយរថយន្ត(morning)ខូចខាតថ្ពាល់មុខផ្នែកខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុ ប៉ុន្តែភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ជួយចេញថ្លៃជួសជុលខ្លះដើម្បីបញ្ចប់រឿងនៅនិងកន្លែងផងដែរ។

CATEGORIES
Share This