លោកជំទាវ បាន ស្រីមុំ បើពលរដ្ឋមានចំការមៀន ហើយមិនអាចទំនាក់ទំនងលក់បាន សូមទាក់ទងមកក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចំការមៀន ហើយមិនអាចទំនាក់ទំនងលក់បាន សូមទាក់ទងមកក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន តាមរយៈលេខ   031 609 5000,070 338 337 ។ 

លោកកជំទាវ បានលើកឡើងក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផតអិចផត ខេមបូឌា ជាក្រុមហ៊ុន នាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសចិន នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តប៉ៃលិន ។ 

លោកជំទាវ បានលើកឡើងទៀតថា ក្នុងនាមរដ្ឋបាលខេត្ត និងសហការី បានខិតខំចូលរួមគាំទ្រ សហការជាមួយក្រុមហ៊ុន ដើម្បីថែរក្សាតំលៃទីផ្សារ ជូនប្រជាពលរដ្ឋ អោយបានយូរអង្វែង ។ ដោយឡែក សម្រាប់ខែនេះ ទីផ្សារផ្លែមៀនប៉ៃលិន មានតម្លៃចាប់ពី ៣៥០០រៀល ទៅ ៤៥០០រៀល ។ 

សូមបញ្ជក់ថា ចាប់តាំងពីរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបញ្ហាទីផ្សារផ្លែមៀន ដោយមានការចុះទទួលទិញពីកសិករផ្ទាល់ រហូតចិនទទួលទិញមានពីកម្ពុជាពិសេសខេត្តប៉ៃលិន ប្រជាកសិករមានការរីករាយ និងការខិតខំដាំមៀនបន្តទៀត ហើយបានប្រមូលលក់ក្នុងតំលៃសមរម្យ ៕

CATEGORIES
Share This