ខេត្តបាត់ដំបងជាប់ ចំណាត់ថ្នាក់ លេខ ១ ក្នុងកម្មវិធីប្រកួតប្រជែង ទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំ សកល ល្អជាងគេ

ខេត្តបាត់ដំបង! យោងតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនិងក្រសួងទេសចរណ៍ ស្តីពីកម្មវិធីប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ Best Countdown Cutty Of The Year ២០២២ ត្រូវបានប្រកាសផ្សព្វផ្សាយ ជា ផ្លូវការ និង បើក ឲ្យ សាធារណជនគ្រប់២៥ រាជធានី ខេត្ត ក្រុង ចូលរួម បោះឆ្នោត គាំទ្រ ទីក្រុងដែល ខ្លួន ពេញចិត្ត ជាងគេ បំបំផុ រយរយៈពេល២ថ្ងៃចាប់ពី ម៉ោង ៥ ល្ងាច ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ ម៉ោង ៥ ល្ងាច ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ។

ក្រោយបញ្ចប់ការបោះឆ្នោត ជាលទ្ធផលមាន ទីក្រុង នៃ ខេត្ត ចំនួន ៣ បាន ជាប់ជ័យលាភីដែល ទទួលបាន សំឡេងគាំទ្រ ច្រើនជាងគេ បំផុតរួមមាន : ទី ១ ខេត្តបាត់ដំបង , ទី ២ ខេត្ត ព្រះសីហនុ និង ទី ៣ ខេត្តសៀមរាប ។

គណៈកម្មាធិការ ជាតិវាយតម្លៃទីក្រុងស្អាត និង ក្រសួងទេសចរណ៍ គ្រោង នឹង ចូលរួមអបអរសាទរចំពោះជ័យលាភីទាំង៣ខាងលើ ហើយពិធីប្រគល់ ពានរង្វាន់និងប្រព្រឹត្តទៅក្នុង ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតនៅ ថ្ងៃទី ២៧ ខែកុម្ភ : ឆ្នាំ ២០២៣ ខាងមុខនេះ៕

CATEGORIES
Share This