បុរសម្នាក់ស្រវឹងស្រា រហូតដាច់អាហារ បណ្តាលអោយគាំងបេះដូងស្លាប់

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាមនុស្សញៀនផឹកស្រាជាប្រចាំ រហូតដាច់អាហារក៏បណ្ដាលអោយគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៥និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០១ ភូមិបឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

តាមការបំភ្លឺរបស់ ឈ្មោះ គឹម ស្តើង  ភេទប្រុស អាយុ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថា កូនរបស់ខ្លួនឈ្មោះ ស្តើង ចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាមនុស្សញៀនផឹកស្រាជាប្រចាំ ហើយពេលផឹក គឺ មិនដែលហូបអ្វីទេ ហើយតែងដើរដេកតាមផ្លូវផងដែរ រហូតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩ជាង កូនរបស់ខ្លួនបានទៅជួយលើកតុ លើករោងបុណ្យសពគេក្នុងភូមិ ហើយពេលលើករួចម៉ោងប្រហែល១៧ជាង កូនខ្លួនបានទៅកំដរបុណ្យសពម្តងទៀត នៅពេលយប់ក៏មានផឹកស្រាថ្នាំបន្តិចបន្តួច បន្ទាប់មកក៏ដេកលើគ្រែក្បែររោងបុណ្យ លុះព្រឹកឡើងទើបដឹងថា កូនខ្លួនដេកស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើ គឺ ស្លាប់ដោយសាគាំងបេះដូង មូលហេតុញៀនស្រាដាច់អាហារ ៕

ដោយ ៖ សាលី

CATEGORIES
Share This