លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង
(បាត់ដំបង)នៅព្រឹកថ្ងៃព្រហស្បត្តិ៦រោចខែបុស្សឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ។
ក្នុងនោះមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ ដែលជាអនុប្រធាន សមាគម និងក្រុមលេខាធិការដ្ឋាន លោកប្រធានសមាគមអតីតយុទ្ធជនក្រុងស្រុកទាំង១៤ និងសមាជិកព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំក៏បានលើកឡើងអំពីលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក ក្នុងគោលបំណងក្តាប់បាននូវរាល់បញ្ហាប្រឈម សំណើរ និងសំណូមពរនានា ដើម្បីមានវិធានការដោះស្រាយ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តឱ្យទទួលបានលទ្ធផល និងជោគជ័យ ក្នុងការបំពេញនូវសេចក្តីត្រូវការរបស់សមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានទាន់ពេលវេលា៕