កុមារម្នាក់បានរួចជីវិត ខណៈសមាជិកគ្រួសារបីនាក់បានស្លាប់ដោយការឆក់ចរន្តអគ្គិសនីពេលកំពុងលង់លក់ក្នុងដំណេក

កំពង់ស្ពឺ៖កុមារម្នាក់បានរួចផុតជីវិតហើយកំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ ខណៈដែលសមាជិកគ្រួសារមានឪពុកម្តាយបងស្រីបានស្លាប់នៅក្នុងហេតុការណ៍ឆ្លងចរន្តអគ្គិសនីទៅគ្រែដែកកំពុងដេក។ហេតុការណ៍នេះបានកើតឡើងនៅចំណុចការដ្ឋានបូមខ្សាច់មួយកន្លែង(យីហោចាន់មានហេង បឹងព្រៃអង្គរ) ស្ថិតក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១១ខែមករាឆ្នាំ២០២៣។

នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះ១.ឈ្មោះ ប៊ុត វុទ្ធី ភេទ ប្រុស អាយុ ៤៣ឆ្នាំ ត្រូវជាប្តី ស្លាប់(មុខរបរអ្នកកាន់ម៉ាស៊ីនបូមខ្សាច់)

២.ឈ្មោះ ជីប សុខុន ភេទ ស្រី អាយុ ៤២ ឆ្នាំ ត្រូវជាប្រពន្ធស្លាប់ (មុខរបរមេចុងភៅ )៣.ឈ្មោះ សេង ធីប ភេទ ស្រី អាយុ ១១ឆ្នាំ ត្រូវជាកូនស្លាប់និងឈ្មោះ សេង សុខម៉េង ភេទប្រុស អាយុ ៨ឆ្នាំ ត្រូវជាកូន (រងរបួសដៃ នឹងពកក្បាល)  ។

សមត្ថកិច្ចបានបន្តថាករណីស្លាប់នេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៃខ្សែភ្លើងដាច់រលាត់ប៉ះជាមួយគ្រែដែកដែលជនរងគ្រោះដេកបណ្តាលឱ្យស្លាប់តែម្តង។

ជាមួយនឹងករណីនេះដែរ សមត្ថកិច្ចបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងអំពីគ្រោះថ្នាក់មួយនេះ ដោយមិនត្រូវដាក់ខ្សែភ្លើងឱ្យស្ថិតនៅជាប់និងខ្លួននោះទេ។ការដាក់សាកថ្មទូរសព្ទ័នៅក្បែរខ្លួន ពេលកំពុងដេកគឺងាយប្រឈមនិងគ្រោះថ្នាក់ជាយថាហេតុ ហើយករណីនេះបានកើតឡើងញឹកញ៉ាប់បំផុត។

 

 

 

CATEGORIES
Share This