បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង! បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុនៅវេលាម៉ោង០៥នឹង០០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៧ ស្ថិតក្នុងភូមិអូរសំរិលក្រោម ឃុំអូរសំរិល.ស្រុកសំឡូត.ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ម៉ែន រីម​ អធិការនគរបាលស្រុកសំឡូតបានអោយដឹងថា សាកសពជនរងគ្រោះមានឈ្មោះសោម.ផល.ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្រុម៧ ភូមិអូរសំរិលក្រោម ឃុំអូរសំរិល.ស្រុកសំឡូត.ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែអង្រឹងចងកទៅលើថ្នឹមផ្ទះទៀមរបស់កូនប្រុសបណ្តាលអោយស្លាប់តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យលើសាកសព នឹងសាកសួរបំភ្លឺជុំវិញ កន្លែងកើតហេតុ សាកសពពិតជាស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដមែន បន្ទាប់មកបានប្រគល់អោយកូនប្រុសយកទៅធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This