អភិបាលខេត្តប៉ៃលិនជូនដំណឹងផ្តល់ការងារក្នុងស្រុកជាច្រើនផ្នែកជូនដល់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថយការចំណាកស្រុក
ខេត្តប៉ៃលិន ៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រលប់ថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២២ បានប្រកាស ផ្តល់ការងារនៅក្នុងស្រុក ដោយគិតប្រាក់ខែដូច នៅប្រទេសថៃ សម្រាប់ពលរដ្ឋខ្មែរ ដែលចង់រកការងារធ្វើ ។
ក្រៅពីនោះអភិបាលខេត្តនៅជាប់ព្រំដែនថៃក៏បានធានាសុវត្ថិភាពកក់ក្តៅជូនដល់ពលរដ្ឋខ្មែរដែលធ្វើការងារនៅខេត្តប៉ៃលិន ដោយមិនចាំបាច់ចំណាកស្រុកឆ្លងដែនទៅរកការងារធ្វើនៅទឹកដីថៃឡើយ។
លោកជំទាវ បាន ស្រីមុំ បានប្រកាសនៅក្នុងផេករបស់ខ្លួនថា«នាងខ្ញុំសូមជូនដំណឹងចំពោះពុកម៉ែបងប្អូន ដែលមាន គោលបំណងស្វែងរកការងារក្នុងស្រុក ឬក្នុងខេត្តប៉ៃលិនមិនចាំបាច់ធ្វើចំណាកស្រុកដោយទទួលបានប្រាក់បៀវត្សរ៍ ដូចការងារចំណាកស្រុកធានាមានសុវត្ថិភាពកក់ក្តៅ ជួបជុំគ្រួសារ ក្រុមហ៊ុន ឯកជន ផ្នែករដ្ឋបាល២នាក់ ជំនួយការ ២នាក់ (ស្រី-ប្រុស)
– ការងារមេផ្ទះ លក្ខណៈ ឯកជន ចុងភៅ អនាម័យ ថែសួន ជាច្រើននាក់។
– កំលាំងប្រមូលផលកសិកម្ម ជាច្រើននាក់
– មន្រ្តីកិច្ចសន្យារដ្ឋបាលខេត្ត ផ្នែកអនាម័យ២នាក់ ( ស្រី-ប្រុស )។ សូមទំនាក់ទំនងលេខ : 070338337 និង 098313344»។
លោកជំទាវអភិបាលខេត្ត បន្ថែមថា «ចាប់ពីពេលនេះតទៅ កូនក្មួយគ្រប់ស្រទាប់ វណ្ណៈមានគោលបំណងស្វែងរកការងារ អាចទំនាក់ទំនង តាមលេខដាក់ជូនខាងលើ នាងខ្ញុំ និងសហការី នឹងជួយជ្រោមជ្រែង រកការងារជូនបងប្អូន នៅក្នុងស្រុក ដោយទទួលបានប្រាក់បៀវត្សរ៍ សមរម្យ ដោយមិនចាំបាច់លំបាកធ្វើចំណាកស្រុកឡើយ។
សូមបញ្ជាក់ បងប្អូនមិនតំរូវការបង់ សេវាអ្វីឡើយហើយ ក្រុមយើងខ្ញុំ ជួយសម្របសម្រួលដោយឥតគិតថ្លៃ៕