ចៅសង្កាត់ស្វាយប៉ោ ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកទ្រូងផ្លូវបណ្តាលអោយរងរបួសធ្ងន់

ខេត្តបាត់ដំបង! បុរសជាចៅសង្កាត់ស្វាយប៉ោម្នាក់បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកទ្រូងពុះចែកផ្លូវមួយកន្លែងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៧ .ខែមករា ឆ្ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាអូរចារ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាPCXពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.1IQ-5680 បើកបរដោយបុរសម្នាក់ឈ្មោះ ហ៊ឹម សុខវណ្ណារ័ត្ន មានតួនាទីជាចៅសង្កាត់ស្វាយប៉ោ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែរ៉េចង្កូតទៅបុកទ្រូងពុះចែកផ្លូវបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការខេត្ត ចំណែកមធ្យោបាយត្រូវបានយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ោផងដែរ។

CATEGORIES
Share This