ក្រុងពាលីសម្ភោធអាគារថ្មី ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ត្រូវបានសែនក្រុងពាលីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ។

អគារថ្មីនៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសែនក្រុងពាលីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមជាមួយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុង ព្រមទាំងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាជាច្រើននាក់ទៀតផងដែរ ។

នៅថ្ងៃដដែលនេះដែរ ក៏មានកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារត្រៀម ប្រារព្ធពិធីអបអរសាទរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (៧-១-១៩៧៩-៧-១-២០២៣) និង ពិធីសម្ភោធអគារទីស្នាក់ការគណបក្សក្រុងប៉ោយប៉ែតថ្មី ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រី្ក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កាណ្តាលគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ៕

CATEGORIES
Share This