ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះពិនិត្យវឌ្ឍនភាពការងារ និងសំណង់អគារ នៅអធិការក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការដឹកនាំ ការបំពេញការងារប្រចាំថ្ងៃរបស់នគរបាល និងសំណង់អាគារផ្សេងៗ នៅអធិកាដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់បំពេញការងារ យាមល្បាត ផ្សព្វផ្សាយគោនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងបានទាន់ពេលវេលា ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ត្រូវសាងសង់ ជួសជុលកែលម្អរ អគារ ស្លាកសម្គាល់ផ្នែកនីមួយៗ ឃ្លាំងទុកដាក់សម្ភារ: រៀបចំចំណត រថយន្ត ម៉ូតូ ភ្ញៀវរង់ចាំឲ្យបានល្អ ។ ត្រូវផ្តល់សេវា ធ្វើអត្តសញ្ញាណប័ណ្ណ និង សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជៀសវាងមានការកកស្ទះ ប្រជាពលរដ្ឋអាចយឺតយ៉ាវក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត និងយកទៅបំពេញការងារផ្សេងៗ ៕