សមាជិកពីគណបក្សផ្សេងៗ ជាង១ពាន់នាក់ នៅក្នុងស្រុកភ្នំស្រុក ចូលមករួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា

បន្ទាយមានជ័យ​ ៖​ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត​ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដា្ឋនស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញ​ជាអធិបតី​ ក្នុងពិធីប្រកាសបញ្ចូលសមាជិកមកពីគណបក្សផ្សេងៗ នៅក្នុងស្រុកភ្នំស្រុក​ ដែលចូលមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា សរុបចំនួន ១០៣៤នាក់​​ ។

ពិធីប្រកាសបញ្ចូលសមាជិគណបក្សប្រជាជនកម្ពុជាថ្មី​ទាំង១០៣៤នាក់នេះ ធ្វើឡេីងនៅភោជនីយដ្ឋានលីក្រុះស្រុកភ្នំស្រុក ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ក្រុមការងារចុះជួយស្រុកភ្នំស្រុក​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជាស្រុក​ សមាជិក​-សមាជិកា​បក្សនៅមូលដ្ឋាន​ផងដែរ ។

តំណាងសមាជិកទាំង១០៣៤នាក់​ ដែលស្ម័គ្រចិត្តរួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា បានលេីកឡេីងថា​ ដោយបានមេីលឃើញយ៉ាងច្បាស់ នូវគោលនយោបាយ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាពពេញលេញ ជូនមាតុភូមិ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ឱ្យមានការរីកចំរើន ប្រែប្រួលឆាប់រហ័ស គួជាទីមោទន:ភាពក្រៃលែង ។ ដោយពិនិត្យឃើញជាក់ច្បាស់យ៉ាងដូច្នេះ ពួកគាត់មានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេជារៀងរហូត ។

លោក​ បោន​ ប៊ិន​ ក៏បានថ្លែងនូវអំណរគុណចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្ត​ រួមរស់ជីវភាពរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ។ ជាមួយគ្នានោះ លោកបានរំលឹក ពីប្រវិត្តការតស៊ូរបស់កម្ពុជា​ ដែលបានហែលឆ្លងកាត់សង្រ្គាមរ៊ាំរៃ ការកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងសាហាវព្រៃជាទីបំផុត ។

លោក បោន​  ប៊ិន​ បានបញ្ជាក់ថា​ ដោយមានស្មារតីជ័យជម្នះ៧​ មករា​ គឺជាការផ្តល់កំណេីតទី២របស់ប្រជាជនកម្ពុជា​ បានធ្វេីឱ្យបងប្អូនមានឱកាសជួបជុំបងប្អូន​យ៉ាងសប្បាយរីករាយ គ្មានការភ័យខ្លាច​ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង​ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានតស៊ូ​ រំដោះជាតិមាតុភូ​មិ​ ចេញពីរបបដ៏ខ្មៅងងឹត​ ជូនប្រជាជនកម្ពុជា​ ដែលចងចាំមិនភ្លេចនូវសោក​នាដកម្មដ៏សាហាវព្រៃផ្សៃ​ ។ ចំណុចទាំងអស់នេះហើយ បេីគ្មានសុខសន្តិភាព​ នោះទេពិតណាស់របបដ៏ខ្មៅងងឹតក៏មិនអាចរលត់ទៅវិញនោះ​ដែរ ។

សូមបញ្ជាក់ថា ក្នុងពិធីនេះ សមាជិក-សមាជិកា​ ដែលបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​ទាំង១០៣៤នាក់​ ក្នុងម្នាក់ៗទទួលបាន​ អង្ករ២៥ គីឡូក្រាម,​ សារ៉ុង០១​ រួមនឹងថវិកាចំនួន២ម៉ឺន​រៀល។ ក្រុមការងារមូលដ្ឋានស្រុកចំនួន ២៦ នាក់ក្នុងម្នាក់ទទួលបាន សារ៉ុង០១,ទឹកក្រូច០១យួរ,​ មី០១ កេស,ថវិកាចំនួន៤ម៉ឺន​រៀល។ ដោយឡែកក្រុមការងារមូលដ្ឋានឃុំ-ភូមិចំនួន ៧១នាក់ក្នុងម្នាក់ទទួលបាន​ ទឹកភេសជ្ជះប៉ូវកម្លាំងចំនួន០១កេស,សារ៉ុង០១,ទឹកក្រូច០១យួរ,​មី០១កេស,​ ថវិកា៤ម៉ឺន​រៀលផងដែរ ៕

CATEGORIES
Share This