មិនចេះហែលចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! ក្មេងប្រុសម្នាក់ខណៈដែលខ្លួនមិនចេះហែលបានចុះលេងទឹកស្រះក៏បណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលប្រទះឃើញក្មេងលង់ទឹកស្រះខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី ០៥ ខែមករា  ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង  ខេត្តបាត់ដំបង ។

សាកសពក្មេងរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ ផាន សម្បតិ្ត ភេទប្រុស អាយុ ០៧ឆ្នាំ រស់នៅក្នុងភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង  ខេត្តបាត់ដំបង ។

ក្រោយទទួលព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញបានចុះទៅទីតាំងកន្លែងកើតហេតុនិងបានពិនិត្យកោសល្យវិច័យទៅលើសាកសពក្មេងរងគ្រោះរួច ក៏បានធ្វើកំណត់ហេតុប្រគល់អោយអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This