ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល អញ្ជើញចុះមកពិនិត្យ និងពង្រឹងការងារជំនាញ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះមកពិនិត្យ និងពង្រឹងការងារជំនាញ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការចុះនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងអស់លោកនាយរងប៉ុស្តិ៍ ជាច្រើននាក់ទៀតផងដែរ ។

លោកឧត្តមសេនីយ៍ត្រី អុី ចំរើន បានឲ្យដឹងថា ការចុះពិនិត្យនេះ ធ្វើឡើងតាមការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានពិនិត្យលើស្ថានភាពទូទៅ និងពង្រឹងការងារជំនាញនៅនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សំដៅធានាឲ្យបានគុណភាព និងប្រសិទ្ធភាពការងារជំនាញ និងបានពិនិត្យទីតាំងកាស៊ីណូដែលត្រូវបានអគ្គីភ័យឆាបឆេះកាលពីចុងឆ្នាំ២០២២កន្លងទៅ និងកំពុងត្រូវបានក្រុមម៉ៅការ ចុះរុះរើសំណង់ខូចខាត ៕

CATEGORIES
Share This