ស្នងការបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពិធីអបអរសាទ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ៧មករា

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីមិទ្ទិញអបអររំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩-៧មករា២០២៣) ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ លោកមេបញ្ជាការវរ ជាច្រើនរូបទៀត ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលការងារសេនាធិការ បានឡើងអានផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ផ្សព្វផ្សាយដល់កងកម្លាំងនគរបាល ដើម្បីបែងចែកការងារ តួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ ដើម្បីធានាឲ្យបានប្រសិទ្ធភាព តាមផែនការដែលបានកំណត់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា កិច្ចប្រជុំនេះ ក្នុងគោលបំណងសំដៅធានាបានទាំងស្រុង សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរៈជនសំខាន់ៗ មន្ត្រីរាជការ និង សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួចក្នុងកម្មវិធីចែកសញ្ញាបត្រដល់និសិ្សតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ បរិញ្ញបត្ររង នៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហាររូបករណ៍ សិស្ស-និសិ្សតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អោយប្រព្រឹត្តទៅដោយជោគជ័យ ៕ 

CATEGORIES
Share This