បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង! បុរសម្នាក់សង្ស័យជំងឺរើឡើងបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៦និង៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ ជី ចន ភេទស្រី អាយុ៤៨ ឆ្នាំ ត្រូវជាប្រពន្ធរបស់សពជនរងគ្រោះបានបំភ្លឺថា ប្តីរបស់ខ្លួនឈ្មោះ អឿន ដូង ភេទប្រុស អាយុ៤៨ឆ្នាំ ជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយមានជម្ងឺប្រចាំកាយ(សសៃប្រសាទ) ចាប់តាំងពីឆ្នាំ២០១៨មក នៅពេលគាត់វក់ម្តងៗគាត់តែងតែស្រែកជេររវើរវាយ និងរត់ពួនខ្លាចមនុស្សគ្រប់គ្នាហើយរករឿងវាយខ្លួន រហូតដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥និង១០នាទី ខ្លួនបានទៅទិញនំអោយចៅញ៉ាំនៅតូបចម្ងាយពីផ្ទះប្រហែល ០១គីឡូម៉ែត្រ ពេលខ្លួនត្រឡប់មកវិញក៏បាត់ប្តី ហើយខ្លួននិងចៅបានដើររក ពេលនោះចៅក៏បានស្រែកប្រាប់ខ្លួនថា យាយមើលតាមិនដឹងធ្វើអីទេឃើញយួរជើង ពេលនោះខ្លួនក៏បានរត់ទៅមើលក៏ឃើញប្តីរបស់ខ្លួនចងកនឹងកន្សែងក្រហម លើមែកស្វាយស្លាប់បាត់ហើយ។

ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា÷សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសាចងកពិតប្រាកដមែនមូលហេតុមានជំងឺប្រចាំកាយ(សសៃប្រសាទ)ក្រោយពីផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់សពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This