បញ្ចប់មុខតំណែងអភិបាលរងខេត្តកែបម្នាក់ ពាក់ព័ន្ធរឿងអំពេីហិង្សា និងបៀតបៀនលើស្ត្រី២នាក់
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
CATEGORIES ព័ត៌មានជាតិ