Update៖ ខណៈពេលនេះ អគ្គិភ័យបានបន្ដឆេះយ៉ាងសន្ធោសន្ធៅនូវផ្នែកខាងក្រោយ ខាងក្នុងនៃអគារកាស៊ីណូប៉ោយប៉ែតរីសត

ប៉ោយប៉ែត៖ ខណៈពេលនេះ អគ្គិភ័យបានបន្ដឆេះយ៉ាងសន្ធោសន្ធៅ​នូវអគារ​ដែល​បានឆេះរួច​នៅផ្នែកខាងមុខ ​ផ្នែកខាងក្រោយ​ ផ្នែកខាងក្នុងនៃអគារកាស៊ីណូប៉ោយប៉ែតរីសត ។

បច្ចុប្បន្នកម្លាំង​សមត្ថកិច្ច​បាន​ប្រើរថយន្ដពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង​មកហើយ​តែមិនអាចរលត់​ផ្នែកខាង​ក្នុង​បានទេ​ ដោយសារផ្នែកអគារមាន​កញ្ចក់ និង​ជញ្ជាំង​បិទជិត​សមត្ថកិច្ចបាញ់ទឹក​ចូលក្នុងអគារបានតែចំពោះកញ្ចក់ដែល​បានផ្ទុះបែក​តែប៉ុណ្ណោះ ប៉ុន្ដែនៅតែឃើញអណ្ដាត​ភ្លើងកំពុងឆាបឆេះផ្នែកខាង​ក្នុងនៃអគារដដែល។

CATEGORIES
Share This