Update ៖ សមត្ថកិច្ចគ្រប់គ្រងស្ថានភាពអគ្គីភ័យបានហើយ នៅពេលនេះ
បន្ទាយមានជ័យ ៖ គិតត្រឹមម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះសមត្ថកិច្ចគ្រប់គ្រងស្ថានភាពអគ្គីភ័យបានហើយ ប៉ុន្តែនៅតែបន្តបាញ់ទឹកពន្លត់តាមជាន់ក្រោម ដើម្បីរុករកសង្គ្រោះជនរងគ្រោះ ។
ខណៈនេះគេសង្កេតឃើញមានអាជ្ញាធរ សមត្ថកិច្ចខ្មែរ ថៃ មានចំនួនរាប់រយនាក់ មានទាំងក្រុមសង្គ្រោះមកពីរាជធានីភ្នំពេញតាមរយៈឧទ្ធម្ភាគចក្រជាច្រើនគ្រឿង កំពុងរុករក និងសង្គ្រោះជនរងគ្រោះជាបន្តបន្ទាប់ ។ ដោយឡែកចំនួនអ្នករងគ្រោះ របួសនិងស្លាប់ យើងនៅមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញខាងសមត្ថកិច្ចថៃ បានត្រៀមរថយន្តដឹកសាកសព និងរថយន្តសង្គ្រោះបន្ទាន់ ត្រៀមដឹកសព និងជនរងគ្រោះ ទៅសង្គ្រោះនៅក្នុងទឹកដីថៃ ៕