ឯកឧត្តមបណ្ឌិត​​ ណៅ​ ធួក ​​ថា​ គម្រោង​ឆ្វេង​ គម្រោង​ស្ដាំ​របស់​កសិដ្ឋាន​បង្កង​ដំណាក់​កី​​ នៅ​​ខេត្ត​កំពង់ឆ្នាំង​​ ​«កុហក​ទេ» ​ខណៈ​បណ្ដាញ​សង្គម​ថា​ ​រកស៊ី​បោកប្រាស់​​

5174

កំពង់ឆ្នាំង ៖ ​បច្ចុប្បន្ន​​មុខ​របរ​ចិញ្ចឹម​បង្កង​អូស្ដ្រាលី​នៅ​កម្ពុជា​ ​កំពុង​មានសន្ទុះ​ និង​ជា​ការ​ចាប់​អារម្មណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​​ ធ្វើ​ឲ្យ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​ ​​យក​ឱកាស​មាស​ឱកាស​ប្រាក់​បោក​ប្រាស់​ កេង​ចំណេញ​ប្រាក់​កាស​ ​ពី​ប្រជាពលរដ្ឋ​ តាម​រយៈ​មនោគមន៍​ផ្សេងៗគ្នា​ ។

ជាក់ស្ដែង​ថ្មីៗនេះ ​កសិដ្ឋាន​បង្កង​ដំណាក់​កី​​ នៅ​ស្រុក​រលាប្អៀរ ឃុំជើងគ្រាវ ​ខេត្តកំពង់ឆ្នាំង​​ ​ត្រូវ​បាន​បងប្អូន​អ្នក​លេខបណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​រិះគន់​ភ្លុក​ទឹក​ភ្លុក​ដី​​ ​អ្នក​ខ្លះថា​ ​រកស៊ី​បោកប្រាស់​​យក​បង្កង​មក​ពី​​ប្រទេស​ថៃ​មក​លក់ ​ថា​ជា​របស់​ខ្លួន​ផលិត ​​និង​គម្រោង​ឆ្វេង​ គម្រោង​ស្ដាំ​«កសិដ្ឋាន​បង្កង​ដំណាក់​កី​​ » ​​ក៏​មាន​ឯកឧត្តម​បណ្ឌិត​ ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ចូល​រួម​ ខ​មិន ​ប្រើ​ពាក្យផ្ដាំ​យ៉ាង​ខ្លីថា «កុហកទេ» ​។ ​ក្នុងនោះ​ម្ចាស់ផេក​កសិដ្ឋាន​បង្កង​ដំណាក់​កី​​ ក៏​បានតបសារ​ឯកឧត្តម ណៅ ធួក ថា យើង​ខ្ញុំរង់ចាំ​មតិរិះកែ​តម្រូវ​ បើ​ពិតជា​មាន​ការខុសឆ្គង។ កូនចៅ​ត្រូវ​តែស្តាប់​ឪពុកម្តាយ​ សូម​ចាស់​ទុំ​ជួយ​កែ​តម្រូវ​ដោយ​ក្តីអនុគ្រោះ! ។

បើយោងតាម​ម្ចាស់ហ្វេសប៊ុកឈ្មោះ សំណាង កស្យាជីវកម្ម ​បាន​សរសេរ​សារ​យ៉ាងដូច្នេះ​​ថា ​«សូមបងប្អូននាំគ្នាជួយមើល​សម្ដី​កសិដ្ឋាន​ដំណាក់កី និង​បុគ្គលិក​​របស់​ពួកគាត់ថា​​ជា​មនុស្ស​បែបណា ​គាត់​បាន​ជេរប្រមាថ​ និង​ផុស​បំភ្លៃ​ការពិត ​ទាំង​ខ្លួនពួកគាត់មិនដឹងរឿងអីចេះ​តែ​ផុសមិនដឹងក្បាល​ ដឹងកន្ទុយ ​មិនដឹងខុសត្រូវ, ​ហេតុដូចនេះ សូមខាង​កសិដ្ឋាន​​មេត្ដា​ចូល​មកដោះ​ស្រាយតាមផ្លូវច្បាប់, ហើយបើសិនជាខាងកសិដ្ឋានដំណាក់កី ​ប្រាកដថា ខាងខ្ញុំជាអ្នក​បង្ខូច​កេរ្តិ៍ឈ្មោះ​កសិដ្ឋាន​អ្នកមែន​ សូមអញ្ជើញ​មកប្ដឹង ​តទល់គ្នា​ នៅចំពោះមុខច្បាប់, ប៉ុន្តែហេតុអីខ្ញុំ​ហៅ​មកជួប​និយាយគ្នា ​និងដោះស្រាយនៅចំពោះមុខច្បាប់ ​មិច​ក៏មិនហ៊ានមក ​ហើយ​តេ​ក៏មិនលើក ឆាត​ក៏មិនតប ​ហើយបានតែមកផុសដោយគ្មាន​ដឹងរឿងច្បាស់លាស់ និងគ្មាន​សីលធម៌​ក្នុង​ខ្លួនបែបនេះ,។ ​សូមលោកម្ចាស់កសិដ្ឋាន​ ដំណាក់កី ​អញ្ជើញមកបកស្រាយ និងនាំខ្លួនបុគ្គលិក​របស់​លោក​ចូលមកដោះស្រាយតាមផ្លូវច្បាប់ ​យើងអាចជួបគ្នានៅ ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុង​ក្រសួងមហាផ្ទៃ អាគារ L ជាន់ទី១ ឬនៅការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​​នគរបាលរាជធានី​ភ្នំពេញ ​ហើយលោកអាចតេមកខ្ញុំបានសំរាប់ណាត់ពេលវេលា 0977 2222 09 ,។ បើលោកមិនហ៊ានមកជួបគ្នា និងដោះស្រាយនៅចំពោះមុខច្បាប់ទេ បានន័យថា​​កសិដ្ឋាន​​ដំណាក់កី ​ពិតជា​រកស៊ី​បន្លំ​បោកប្រាស់​គេប្រាកដមែន ​និង​ជា​កសិដ្ឋាន​ដែល​ទិញ​កូនបង្កងមកពីថៃ មក​លក់បន្លំថាជាកូនបង្កង ​បង្កាត់​ខ្លួនឯង…។

មិន​ខុសពីគ្នានោះទេ ម្ចាស់ហ្វេសប៊ុក ឈ្មោះ Bu Hung សរសេរសារថា​​​ ​សូមប្រុងប្រយ័ត្ន បងប្អូន​ប្រជាកសិករ ឬ អ្នកមានបំណងចង់ទិញកូនបង្កង​​​​ អូស្រ្តាលី ​យក​មកចិញ្ចឹម​ ត្រូវ​សួរនាំ​អោយច្បាស់ពីប្រវត្តិកូនបង្កង, ​ព្រោះ​មាន​កសិដ្ឋានមួយ​នៅខេត្តកំពង់ឆ្នាំង​ ស្រុករលាប្អៀរ ឃុំជើងគ្រាវ​​ បាន​នាំចូល​កូនបង្កងពីប្រទេសថៃ​ទាំងយប់​ ប្រហែលជាង20000កូន​​ មកលក់​បន្លំថា​ជាកូនបង្កងបង្កាត់ខ្លួនឯង ​ឬ ​យកមកពីដៃគូរក្នុងស្រុកទៀតហើយ​,​​​​​​ បើមិន​ចង់ខាត​ថវិកា​ទេ​​ សូម​សិក្សា​ពីប្រវត្តិកសិដ្ឋាន​អោយ​បានច្បាស់​លាស់… ​ បញ្ជាក់ ​បង្កង​ប្រទេសថៃ ភាករយ​យក​មក​ចិញ្ចឹមរស់នោះ​គឺ​តិចណាស់​ វាបណ្ដាលមកពី ការដឹកជញ្ជូនមកឆ្ងាយ ​ហើយរង​សំពាធ បរិយា​កាស​នៅពេលដឹកជញ្ជូន​ អ្វីដែលពិសេស​គឺខុសបរិយាកាសរបស់កូនបង្កងធ្លាប់​រស់នៅ​​​​​​ (កំរិត​PH សារជាតិរ៉ែ ​អំបិល​និងកត្តាផ្សេងៗ​ ជាច្រើនទៀត) ចំណុច​ដែលធ្វើអោយក​​សិដ្ឋាន​មួយ​នោះនាំ​​កូន​បង្កង​ចូល​មកព្រោះ​ ​តែ​ម្ចាស់​កសិដ្ឋាននោះគ្មាន​សមត្ថភាពបង្កាត់កូនបាន​​​ អោយ​គ្រប់តំរូវការទីផ្សារ​ ​និងចំណុច​ដែលដឹកមុខនោះគឺ ​តម្លៃកូនបង្កងនៅថៃ មានតម្លៃធូរថ្លៃខ្លាំង ​បើគិត​ទៅអាចចំណេញ​ ​1×10 ​នៃតម្លៃកូនបង្កង ​បើនៅមានចំណុចអ្វីបន្ថែម​​​​​ សូម​បងៗ​ ជួយបញ្ចេញយោបល់បន្ថែម​ និង​សូមអភ័យទោសផង ​បើសិនការបញ្ចេញយោបល់នេះ ​បះពាល់ការរកស៊ី ​បោកប្រាស់របស់លោក​​,ប៉ុន្តែសូមលោកមេត្តា ​អាណិតប្រជាកសិករផង ​កុំដើម្បីខ្លួនឯងមាន ហើយបំផ្លាញ​អ្នកដ៏ទៃ​អីណាលោកណា… ។​ ពាក់ព័ន្ធ​បញ្ហារិះគន់នេះ ​អង្គភាព​យើង​​បាន​ភ្ជាប់ទូរស័ព្ទទៅ​លោក ​សំ​ ពិសី ដែល​គេ​ស្គាល់ថា ​ជា​ម្ចាស់កសិដ្ឋាន​បង្កង​ដំណាក់​កី ​ផងដែរ​តែគ្មាន​អ្នកទទួល​។

ត្រូវចង​ចាំថា «ការ​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង ​ការ​វិនិយោគ​លុយ​គឺ​ត្រូវមាន ​ការ​ត្រិះរិះ​ពិចារណា​យ៉ាង​ត្រឹមត្រូវ​មុន​ពេល​ចំណាយ ​ បើមិន​ដូច្មោះទេ ​មានន័យថា​ អ្នក​មិនមែន​កំពុង​តែ​វិនិយោគ​នោះទេ ​គឺ​មានន័យថា​ អ្នក​កំពុង​យក​លុយ​ទៅ​ដុតចោល។

ដើម្បី​ជា​ការ​ច្បាស់​លាស់​ទាំងអស់គ្នា ​អង្គភាព​សារព័ត៌​មាន​យើង ​សូម​បង្ហាញ​​បងប្អូន​អ្នក​លេងបណ្ដាញសង្គម​ ​រិះគន់កសិដ្ឋាន​បង្កង​ដំណាក់​កី ដូចតទៅ ៖

ដោយ ៖ 096 49 39 998

ចំណែក