អឺរ៉ុប និង​អាមេរិក នៅ​បន្ត​រួមចំណែក ក្នុងការ​រីកលូតលាស់​នៃ​ការនាំ​ចេញពី​កម្ពុជា​

35

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានបង្ហាញ​នូវ​វឌ្ឍនភាព​នៃ​ផលិតផល​ផល​សរុប​សម្រាប់​នាំចេញ​ពី​កម្ពុជា​ ​នៅក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ ២០២០ នេះ ការធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញពី​កម្ពុជា ​សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥ ៩២៨ លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ១១,៧% បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​និង​ឆ្នាំមុន ដែល​អត្រា​នៃ​ការនាំចេញ​នោះ មាន​ចំនួន​ជាង ១៥% ពោលគឺ​ខ្ពស់ជាង​ការនាំចេញ​នៅក្នុង​ឆ្នាំ​២០២០ នេះ ។

ជុំវិញ​និង​ការនាំចេញ​ទៅកាន់​ប្រទេស​ទាំង​៦ ដែលជា​ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា​ ក្នុងនោះ​ការ​នាំចេញ​សរុប​ទៅកាន់​សហរដ្ឋអាមេរិក មាន​កំណើន​ជាង ៣០%, ​ចំណែក​ការនាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប ​មាន​កំណើន​ជិត ២២%, បច្ចុប្បន្ន​សម្រាប់​ទីផ្សារ​ទាំងពីរ​នេះ ​បាន​បន្ត​ចូលរួមចំណែក​យ៉ាង​ធំ ដល់​ការ​រីកលូតលាស់​នៃ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា ​លើ​ការធ្វើ​ពាណិជ្ជកម្ម ។ ក្រៅពី​ទីផ្សារ​ខាងលើ ​ការនាំចេញ​ទៅកាន់​ទីផ្សា​រ ជប៉ុន​មាន​ជាង ៧%, ទីផ្សារ​អាស៊ាន​ជាង ១៦%, អង់ គ្លេ​ស​ជិត ៥% និង​ការនាំចេញ​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត មាន​កំណើន​ជាង ១៩% ផងដែរ ។

សូមបញ្ជាក់ថា ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ ២០២០ នេះដែរ ការនាំ​ចូល​មាន​ទំហំ​ទឹកប្រាក់​សរុប ៨ ១៣៩ លាន​ដុល្លារ​អាមេរិក បាន​ធ្លាក់​ចុះ​កំណើន​ក្នុង​អត្រា​អវិជ្ជមាន -១% បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ខណៈ​នៅក្នុង​ឆ្នាំ​នោះ មាន​កំណើន​កើនឡើង​រហូត​ជាង ២១% ៕

ចំណែក